ភ្នំពេញៈ នៅវេលាម៉ោង ៩និង៤០នាទីយប់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ មានករណីអគ្គិភ័យឆេះផ្ទះពលរដ្ឋលេខ២៦ ផ្លូវលេខ៣៥៨ សង្កាត់ទួលស្វាយព្រៃទីមួយ ខណ្ឌបឹងកេងកង ម្ចាស់ផ្ទះឈ្មោះ ដួង សុម៉ាលី ភេទស្រី អាយុ ៧១ឆ្នាំ មុខរបរនៅផ្ទះ។
មូលហេតុ៖ បណ្តាលមកពីកូនប្រុសរបស់ម្ចាស់ផ្ទះខឹង នឹងម្តាយស្តីឲ្យក៏បានឡើងទៅក្នុងបន្ទប់ដេករបស់ខ្លួនហើយក៏បានដុត បណ្តាលឲ្យឆាបឆេះពេញក្នុងបន្ទប់តែម្តង ដែលធ្វើឲ្យខូចខាតសម្ភារៈប្រើប្រាស់ក្នុងបន្ទប់ទាំងស្រុងឡៅតឿដែលមានទំហំ៤×៤ តែមិនបង្កគ្រោះថ្នាក់ដល់មនុស្សទេ។
បញ្ជាក់៖ ករណីនេះប្រើប្រាស់ឡានទឹករបស់ស្នងការនគរបាលរាជធានីភ្នំពេញ អស់ចំនួន ៥គ្រឿងស្មើ នឹង២០ម៉ែត្រគូប រីឯជនបង្កសមត្ថកិច្ចឃាត់ខ្លួនមកអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីចាត់វិធានការបន្ត៕
មតិយោបល់