តូក្យូ៖ រដ្ឋាភិបាលជប៉ុនបានឲ្យដឹងនៅថ្ងៃទី១៦ ខែកក្កដាម្សិលមិញនេះថា អ្នករាយការណ៍ព័ត៌មានសង្គ្រាមក្រៅម៉ោងរបស់ខ្លួនម្នាក់ បានបាត់ខ្លួនអស់រយៈពេលជាច្រើនសប្តាហ៍មកហើយ បន្ទាប់ពីអ្នករាយការណ៍ព័ត៌មានរូបនេះ មានគម្រោងចូលទៅកាន់ប្រទេសស៊ីរី។
យោងតាមសំដីរបស់មិត្តភ័ក្តិម្នាក់ដែលស្និទ្ធិនឹងលោក Jumpei Yasuda បានឲ្យដឹងថា លោក Yasuda បានប្រាប់តាមរយៈទូរស័ព្ទដែលភ្ជាប់ពីប្រទេសតួកគី ថា គាត់មានគម្រោងចូលទៅកាន់ប្រទេសស៊ីរី ជាទឹកដីដែលកំពុងមានសង្គ្រាម ព្រោះថាកន្លងមកលោកក៏ធ្លាប់បានទៅធ្វើការងារនៅទីនោះម្ដងដែរ។
ការបាត់ខ្លួននេះ ត្រូវបានគេសង្ស័យថា ក្រុម ISIS ប្រហែលជាចាប់អ្នកកាសែតរូបនេះ ព្រោះថា ក្រោយពេលដែលគាត់បានប្រាប់មិត្តភ័ក្ដិរួចមក ក៏បាត់ដំណឹងតែម្ដង ហើយគណនី Twitter របស់លោក Yasuda ក៏បានផ្អាកការបង្ហោះចាប់តាំងពីថ្ងៃទី២០ ខែមិថុនា មកដែរ៕
មតិយោបល់