ព័ត៌មានជាតិ

លួច ឆក់ ប្រើប្រាស់សារធាតុញៀន ត្រូវសមត្ថកិច្ចចាប់បញ្ជូនទៅ…

ភ្នំពេញ: នាថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ពាក់ព័ន្ធករណីផ្សេងគ្នា ស្ថិតនៅខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ដំណើររឿង៖ កាលពីវេលាម៉ោង៣រំលងអធ្រាត្រឈានចូល ថ្ងៃទី៩ ខែធ្នូ សមត្ថកិច្ចធ្វើការចុះល្បាតឃើញជនសង្ស័យម្នាក់ប្រាស់ប្រាស់សារធាតុញៀននៅតាមដងផ្លូវ ក៏ឃាត់ខ្លួនរួមទាំងវត្ថុតាង បញ្ជូនទៅអធិការដ្ឋាននគរបាល។បន្ទាប់មកនៅវេលាម៉ោង ២ និង ៣៥នាទីរសៀល កម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតពាក់ព័ន្ធករណីលួចម៉ូតូកាលពីថ្ងៃទី៥ ត្រង់ចំណុចផ្លូវលេខ៣០៤ សង្កាត់បឹងកេងកងទី២។ លុះដល់វេលាម៉ោង ៥ និង ៣៥នាទី ថ្ងៃដដែល ជនសង្ស័យចំនួន២នាក់បានធ្វើសកម្មភាពឆក់កាបូបដៃ ហើយជិះម៉ូតូរត់គេចប៉ុន្តែស្របគ្នានោះមានប្រជាពលរដ្ឋឃើញក៏ស្រែកផ្អើលឆោឡោ ធ្វើឲ្យជនសង្ស័យភ័យជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតដួលទៅនឹងថ្នល់ចំពេលកម្លាំងជំនាញចុះល្បាតឃាត់ខ្លួនតែម្ដង។

បច្ចុប្បន្ន ជនសង្ស័យទាំង៤នាក់ត្រូវសមត្ថកិច្ច បញ្ជូនទៅកាន់តុលា ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់