ព័ត៌មានជាតិ

រន្ធត់! បុរសម្នាក់ត្រូវរថយន្តបុកដាច់ប្រអប់ជើងភ្លាមៗ នៅក្រុងសំរោង

ឧត្ដរមានជ័យ: នៅវេលាម៉ោង ២និង២៥នាទីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៦៨ ភូមិពុរ សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។

អ្នកបើកបររថយន្តឈ្មោះ ស វុទ្ទី ភេទប្រុស អាយុ ២៩ឆ្នាំ មានទីលំនៅភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។
អ្នកបើកម៉ូតូឈ្មោះ បួង បាន់ ភេទប្រុស អាយុ ៣០ឆ្នាំ (រងរបួសធ្ងន់) រស់នៅភូមិប្រលាន ឃុំចន្លាសដៃ ស្រុកក្រឡាញ់ ខេត្តសៀមរាប ។

មូលហេតុ៖ បង្កពីរថយន្តមិនប្រកាន់ស្ដាំ ជ្រុលបុកម៉ូតូពេញទំហឹង បណ្ដាលឲ្យបុរសរងគ្រោះដាច់ប្រអប់ជើង។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញ ចុះដល់ទីតាំងធ្វើការវាស់វែងយក វត្ថុតាងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីកសាងសំណុំរឿងដោះស្រាយតាមនីតិវិធី ចំណែកអ្នករងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសម្រាក់ព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់