ព័ត៌មានជាតិ

ភ្ញៀវទេសចរណ៍ម្នាក់ប្រទះឃើញដេកស្លាប់ក្នុងបន្ទប់សណ្ឋាគារ

សៀមរាបៈ យោងតាមផេក នាយកដ្ឋានផ្សព្វផ្សាយអប់រំ បានឲ្យដឹងថា កាលពីវេលាម៉ោង ៨ និង ៣០នាទី ថ្ងៃទី០៩ មានករណី ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចំណុចបន្ទប់លេខ ២០៣ នៃសណ្ឋាគារ ម៉ូហាយ ប៊ូទិក ស្ថិតនៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប ។

សពជនរងគ្រោះឈ្មោះ Charon Daniel Louis ភេទប្រុស អាយុ ៥៧ ឆ្នាំ ជនជាតិបារាំង ជាភ្ញៀវទេសចរណ៍ កាន់លិខិតឆ្លងដែនលេខ ១៦AP៤៣៨៩៨ ស្នាក់នៅចំណុចខាងលើ។

មូលហេតុ៖ ជនរងគ្រោះស្លាប់ដោយ ជំងឺគាំងបេះដូង និង មានជំងឺលើសឈាម។

ក្រោយកើតហេតុ កម្លាំងជំនាញបានចុះដល់ចំណុចខាងលើ ធ្វើកោសល្យវិច័យឃើញថាជនរងគ្រោះពិតជាស្លាបដោយគាំងបេះដូងប្រាកដមែន ព្រមទាំងធ្វើកំណត់ហេតុ បញ្ជូនសាកសពទៅតម្កល់ទុកនៅវត្តទឹកថ្លា ក្នុងរាជធានីភ្នំពេញ៕

មតិយោបល់