ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

រុស្សី បើកកិច្ចប្រជំុ ប្រធានសភានៃប្រទេសតំបន់ អាសីុ-អឺរ៉ុប

ភ្នំពេញ: រុស្សី បើកកិច្ចប្រជំុ ប្រធានសភានៃប្រទេសតំបន់ អាសីុ-អឺរ៉ុប កាលពីម៉ោង ៩និង៣០នាទី នាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ ២០១៦។ នេះជាកិច្ចប្រជំុលើកដំបូងបង្អស់ ដែលកំពុងប្រព្រឹត្តទ្បើងនៅក្នុងទីក្រុង ម៉ូស្គូ សហព័ន្ធរុស្សី ដែលមានការចូលរួម ពី ១៩ប្រទេស ព្រមទាំងអង្គទូតទាំងអស់ដែលតាំងនៅក្នុងសហព័ន្ធរុស្សី។

ក្នុងចំណោមប្រទេសចូលរួមទាំង១៩ នេះ គឺមានប្រជាជន និងផ្ទៃដី ប្រមាណ បីភាគបួន នៃពិភពលោកទាំងមូល។ កិច្ចប្រជំុនេះនិងប្រព្រឹត្តទៅរយៈពេល ពីរថ្ងៃ គឺថ្ងៃទី១៩-២០ ខែមេសា ឆ្នាំ២០១៦។ ក្នុងនោះមានប្រទេសកម្ពុជា ដែលមានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ និងសភាកម្ពុជា ចូលរួមក្នុងកិច្ចប្រជំុ។

គោលបំណងសំខាន់ៗនៃកិច្ចប្រជំុនេះ គឺផ្តោតទៅលើបញ្ហាសេដ្ឋកិច្ច សង្គម បរិស្ថាន ភាពចំរុងចំរើននៃការអភិវឌ្ឍន៍ ទំនាក់ទំនងការទូតអន្តរសភា និងធ្វើយ៉ាងណាឲ្យតំបន់ទាំងពីរ អាសីុ អឺរ៉ុប កាន់តែខិតជិតគ្នា ទាំងធនធានមនុស្ស សេដ្ឋកិច្ច បច្ចេកវិទ្យា ទុនវិនិយោគ និងវិស័យផ្សេងៗទៀតផងដែរ៕

photo_2016-04-20_13-11-38 photo_2016-04-20_13-11-40 photo_2016-04-20_13-11-36 photo_2016-04-20_13-11-37 photo_2016-04-20_13-11-39 photo_2016-04-20_13-11-39 (2)

 

មតិយោបល់