សៀមរាបៈ យោងតាមផេករដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងថាកាលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ ក្រុមការងារមន្ទីរ ពាណិជ្ជកម្មខេត្ត បានចុះត្រួតពិនិត្យបច្ចេកទេសទីតាំងលក់លោហធាតុត្បូងថ្មមានតម្លៃជាគ្រឿងអលង្ការ មុនផ្តល់លិខិតអនុញ្ញាត និងបន្តសពុភាព ប្រកបអាជីវកម្ម ជូនក្រុមហ៊ុន ប៊ូទិក អេស៊ា ដែលស្ថិតនៅក្រុងសៀមរាប ខេត្តសៀមរាប។
ដើម្បីមានទំនុកចិត្ត ដល់អ្នកប្រើប្រាស់ ក្នុងនោះក្រុមការងារបានណែនាំ និងស្នើឲ្យក្រុមហ៊ុន ត្រូវគោរពច្បាប់ និងចូលរួមសហការ ដូចជា៖
-ត្រូវបិទស្លាកថ្លៃលើមុខទំនិញនីមួយៗ
-ការធានាលើផលិតផលរបស់ខ្លួន
-ត្រូវញែកឲ្យដាច់រវាងផលិតផលត្បូងថ្ម និងវត្ថុអនុស្សាវរីយ៍ ដើម្បីកុំឲ្យមានការភាន់ច្រឡំ
-ម្ចាស់អាជីវកម្មត្រូវទទួលខុសត្រូវ លើផលិតផលរបស់ខ្លួន ដែលបានលក់ជូនអតិថិជន
-ក្នុងវិក័យបត្រ ត្រូវមានអាសយដ្ឋាន លេខទូរស័ព្ទ និង E-mail ច្បាស់លាស់៕
មតិយោបល់