ព័ត៌មានជាតិ

យូ​អិន ៖ ឧស្ម័ន​កាបូ​និច នឹង​ត្រូវ​កាត់បន្ថយ ឲ្យបាន ១២៥ លាន​តោន ក្នុង​ឆ្នាំ ២០១៤

​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ មន្ត្រី​អង្គការសហប្រជាជាតិ បាន​និយាយថា ការបំភាយ ឧស្ម័ន កាបូន​ឌីអុកស៊ីត ដែល ហៅ​កាត់​ថា CO2 នឹង​ត្រូវបាន​កាត់បន្ថយ រហូតដល់​ទៅ ១២៥​លាន​តោន នៅ​ត្រឹម​ឆ្នាំ​២០១៤ នេះ ។​
​ទីភ្នាក់ងារ​សារព័ត៌មាន​ចិន ស៊ិនហួ ចេញផ្សាយ​ថ្ងៃ​ទី​០៩ ខែ​ធ្នូ ឆ្នាំ​២០១៤ នេះ​ឲ្យដឹងថា ថ្លែង​នៅ ក្នុង​សន្និសីទ ស្ដីពី ការប្រែប្រួល​អាកាសធាតុ របស់​អង្គការសហប្រជាជាតិ នៅក្នុង​ទីក្រុង​លី​ម៉ា លោក លី​ឡា កា​បា​ស៊ី ប្រធាន​ផ្នែក​កម្មវិធី បរិស្ថាន និង​អាកាសធាតុ​យូ​អិន បាន​អំពាវនាវ ដល់​បណ្ដា​មេដឹកនាំ​អាជីវកម្ម​ពិភពលោក ឲ្យធ្វើតាម​ការអំពាវនា​វ តាម បែប​វិទ្យាសាស្ត្រ ស្តីពី​ការផ្លាស់ប្តូរ​អាកាសធាតុ​នេះ ។​
​លោក ក៏​បាន​គូសបញ្ជាក់​ពី​ផលប៉ះពាល់ ពី​ការផ្លាស់ប្ដូរ​អាកាសធាតុ ទៅកាន់​អ្នកចូលរួម នៅក្នុង​វេទិកា​សន្និសីទ ប្រចាំ ឆ្នាំ​លើក​ទី​២០ នៃ​ភាគី​ទាំងអស់ (COP20) ដើម្បី​អនុម័ត​លើ អនុសញ្ញា អង្គការសហប្រជាជាតិ ឆ្នាំ​១៩៩២ ស្តីពី​ការ ប្រែប្រួល​អាកាសធាតុ ដែល​ទីក្រុង​លី​ម៉ា ធ្វើជា​ម្ចាស់ផ្ទះ​ពី​ថ្ងៃ​ទី​០១ ដល់​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០១៤ នេះ ។​
​អង្គការ​នេះ មាន​សមាជិក​ចូលរួម​ចុះ​ហត្ថលេខី ចំនួន ៤០០ ហត្ថលេខី ដែល​មកពី​បណ្តា ប្រទេស​ផ្សេងៗ​គ្នា ដែល​បាន បញ្ជូន​សេចក្ដីរាយការណ៍​របស់​ពួកគេ ជា​រៀងរាល់ឆ្នាំ រួម​ទាំង​ការ រីកចម្រើន​របស់​ខ្លួន ក្នុង​ការអនុវត្ត វិធានការ ស្ដីពី​កិច្ច ការពារ​បរិស្ថាន​ផងដែរ ។ សម្រាប់​ឆ្នាំ ២០១៤ នេះ ត្រូវបាន​ក្រុម​អ្នកវិទ្យាសាស្ត្រ​ចាត់ទុកជា​ឆ្នាំ ដែល​ក្តៅ​បំផុត ក្នុង ប្រវត្តិសាស្ត្រ ដោយសារ តែ​បញ្ហា​បរិស្ថាន​នៃ​ភពផែនដី និង​ព្យុះ​ព្រះអាទិត្យ ដែល​កើតឡើង​ខ្លាំង​មិន​ធ្លាប់​មាន​ផង​ដែរ​៕

2014-12-11_101753

មតិយោបល់