ភ្នំពេញៈ រឿងរ៉ាវស្នេហារបស់វ័យចំណាស់មួយគូក្រោយពីលួចបង្កាត់ភ្លើងស្នេហ៍ជាមួយគ្នារាប់ភ្លេចអស់ជាច្រើនខែមកហើយ ដោយភាគី ម្ខាងបានលែងលះគ្នាជាមួយប្តីហើយភាគីម្ខាងទៀតមានប្រពន្ធហើយបាននាំគ្នាទៅលួចបង្កាត់ភ្លើងស្នេហ៍ជាមួយ អ្នកម៉េម៉ាយចាយរាង ទីបំផុតបែករឿងដឹង ដល់ប្តីដើមមកធ្វើការចោទប្រកាន់បុរសជាគូស្នេហ៍ក្រោយថា ចាប់រំលោភប្រពន្ធខ្លួនទៅវិញ។ រីឯតួអង្គស្រីសង្ស័យថា ភិតក្បត់ត្រូវដងត្រូវផ្លែជាមួយប្តីដើមក៏រួមគ្នាប្តឹងចោទតែម្តង ត្រូវបានសមត្ថកិច្ចឃាត់យកទៅចូលប៉ុស្តិ៍រដ្ឋបាលចោមចៅ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ៤និង៤០នាទីរសៀល ថ្ងៃទី១០ ខែកញ្ញា ស្ថិតនៅផ្ទះជួលក្នុងភូមិសាមគ្គី៣ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បុរសដែលរងការចោទប្រកាន់នោះមាន ឈ្មោះ ទី សាវឿន អាយុ៤៨ឆ្នាំ មុខរបរ រត់ម៉ូតូកង់បី ស្នាក់នៅផ្ទះជួលភូមិ សាមគ្គី៣ សង្កាត់ ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានស្រុកកំណើតនៅភូមិ អង្គពក ឃុំមុឺនជ័យ ស្រុករំដួល ខេត្តស្វាយរៀង មានប្រពន្ធឈ្មោះ គង់ នឿន អាយុ ៤៧ឆ្នាំ មុខរបរនៅផ្ទះ មាន កូនស្រីម្នាក់ នៅក្នុងបន្ទុកផងដែរ។
ចំណែកស្រ្តីដែលបានចាកចេញចោលប្តី មកលួចបង្កាត់ភ្លើងស្នេហ៍នោះមាន ឈ្មោះ នាង ណាង អាយុ៤២ឆ្នាំ មុខរបរកម្មការនីកាត់ដេរស្នាក់ នៅ ផ្ទះជួលភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានស្រុកកំណើត នៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង មានប្តីរួចទៅហើយតែពុំបានបញ្ចេញឈ្មោះនោះទេ ទោះសមត្ថកិច្ចសួរក៏មិនបានប្រាប់ដែរ គ្រាន់តែដឹងថាមុខរបរ រត់ម៉ូតូឌុប តែប៉ុណ្ណោះ។
តាមសម្តីភាគីចុងចោទជាប់ខ្នោះរបស់សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា ខ្លួនពិតជាមានទំនាក់ទំនងជាមួយស្រ្តីឈ្មោះ នាង ណាង ពិត ប្រាកដមែនអស់ រយៈពេលជាង៨ខែកន្លងមកហើយ ក្រោយពីស្រ្តីខាងលើលែងលះជាមួយប្តី ដោយប្តីចុះ ចោលទៅបាត់មានទាំងប្រពន្ធថ្មីម្នាក់ទៀត ជិត១ឆ្នាំមកហើយដោយស្រ្តី នាង ណាង ចេះ តែមកបបួលដេករួមរ័ក្សផឹកសុីស្នេហាអូនបង ច្រើនខែកន្លងមកហើយដោយមិនបាច់សួរ ចំនួនដងនៃការរួមភេទព្រោះលែងអស់លែងចាំទៅហើយ ចុងក្រោយនៅវេលាម៉ោង១១ព្រឹក ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៧នេះ បន្ទាប់នាំគ្នាផឹកសុីកើត មានទំនាស់សម្តីខ្លួនបានជ្រុលដៃចាប់បោចសក់ ធ្វើឲ្យនាងខឹងដឹងដល់ប្តីដើមបែររួមគ្នាមកប្តឹង ចោទប្រកាន់ ថា ចាប់រំលោភទៅវិញ លុះមក ដល់ល្ងាចថ្ងៃទី១០ ខែកញ្ញានេះ ត្រូវបានសមត្ថកិច្ចទៅឃាត់ខ្លួនដាក់ខ្នោះដល់ផ្ទះនៅភូមិសាមគ្គី៣ សង្កាត់ ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ នាំ មកសួរនាំនៅប៉ុស្តិ៍រដ្ឋបាលនគរបាលចោមចៅ តែម្តង។
តាមសម្តីរបស់ស្រ្តីដែលសង្ស័យថាភិតប្តីវិញបានឲ្យដឹងយ៉ាងខ្លីថា រឿងរ៉ាវបានគ្នាពីមុនមកទោះរាប់រយដងក៏ដោយក៏មិនខ្វល់ឡើយ ដឹងត្រឹមថា (ចាត់ទុកថាឲ្យហ្វ្រីទៅចុះ ) ចំណែកប្តី ដើមក៏មិនទាន់លែងលះគ្នាដែរ គ្រាន់តែចុះចោលគាត់ជិត១ឆ្នាំតែ ប៉ុណ្ណោះតែអ្វីមិនអាច ទទួលយកបាននៅព្រឹកថ្ងៃទី៩ ខែ កញ្ញា ឆ្នាំ២០១៧ ដោយបុរសខាងលើ បានមកចាប់រំលោភតែមិនបាន សម្រេចស្រែកឆោឡោដឹងដល់ប្តីដើមទើប នាំគ្នាប្តឹងប៉ូលិសចាប់ឃាត់ខ្លួនជនសង្ស័យ ។
ទោះជាយ៉ាងណាក៏ដោយ ភាគីខាងចុងចោទ បំភ្លឺហាក់បីដូចជាងាយយល់ងាយស្តាប់ តែចំពោះភាគីដើមចោទ បកស្រាយនូវដើម ចោទនិង ដើមចោទហាក់បីដូច ជាវល់ៗបាតដៃ ខ្នងដៃហាក់បី ដូចជារៀបគម្រោងប្តឹងទៅលើ ចុងចោទ ដើម្បីគាបសុីទៅវិញតែដាក់សំណូម ពរទៅ សមត្ថកិច្ចសុំសម្របសម្រួលគ្នា ទាមទារនូវទឹកប្រាក់៣០០០ដុល្លារ បើពុំនោះទេ ប្តឹងឲ្យសមត្ថកិច្ចឲ្យចាប់ដាក់គុក ។
ករណីខាងលើធ្វើឲ្យសមត្ថកិច្ចវិលមុខដោយសារដើមចោទជម្រុញឲ្យសមត្ថកិច្ចសម្របសម្រួលទៅហើយ ។ តែចំពោះផ្លូវច្បាប់យ៉ាងណា នោះស្ថិតនៅលើស្ថាប័ន អ្នកច្បាប់ព្រោះរឿង រ៉ាវខាងលើ ក្រោយពីស្តាប់ភាគីសងខាងទៅ ហាក់បីដូចជា មិនមែនរឿង រំលោភ ដូចដែល ដើមចោទប្តឹងចោទ ប្រកាន់នោះឡើយ ដោយសារការទាមទារ ច្រើនហួសហេតុពេក ធ្វើឲ្យភាគីចុងចោទពុំ មានលទ្ធភាពការសម្រប សម្រួលនិយាយមិនត្រូវគ្នា ទើបសមត្ថកិច្ច សម្រេចកសាងសំណុំរឿងបញ្ជូនខ្លួនទៅផ្នែក ជំនាញអធិការដ្ឋាន ខណ្ឌចាត់ការបន្តទៅតាម នីតិវិធីច្បាប់៕
មតិយោបល់