ព័ត៌មានជាតិ

លុចស៊ីសRX៣៣០ ប៉ះគ្នាជាមួយម៉ូតូ បណ្ដាលឲ្យមានមនុស្សរបួសធ្ងន់និងស្រាល ចំនួន៤នាក់

ព្រៃវែងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៏មួយបានកើតឡើង នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ៩ និង ០០នាទី ត្រង់ចំនុចចន្លោះបង្គោលគីឡូម៉ែត្រលេខ ៤៨-៤៩ លើផ្លូវជាតិលេខ៨ ស្ថិតភូមិកំពង់ពពិល ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង។

ជនរងគ្រោះចំនួន៤នាក់រួមមាន៖
១/ឈ្មោះ អ៊ាល អេម ភេទប្រុស អាយុ ៣៥ ឆ្នាំ មានទីលំនៅភូមិព្រៃខ្លា ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង។
២/ឈ្មោះ រស់ វ៉ាន់ហេង ភេទប្រុស អាយុ ៣០ឆ្នាំ។
៣/ឈ្មោះ ហេង ស្រីភីម ភេទស្រី អាយុ ៣ឆ្នាំ។
៤/ឈ្មោះ ហេង ប៊ុនហ៊ាង ភេទប្រុស អាយុ ១ឆ្នាំ។
អ្នករួមដំណើរទាំងបីនាក់ មានទីលំនៅភូមិកោងកាង ឃុំក្រញូង ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ។

ដំណើររឿង៖ មុនពេលកើតហេតុ មានម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CH-1256 ទិសដៅពីលិចទៅកើត មកដល់ចំណុចខាងលើ បានទៅបុកនឹងរថយន្តមួយគ្រឿងម៉ាក លុចស៊ីស RX៣៣០ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AR-8565 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(រត់គេចខ្លួន) ធ្វើដំណើរបរញ្ច្រាស់ទិសគ្នា។
បណ្ដាលឲ្យអ្នករួមដំណើរលើម៉ូតូម្នាក់ភេទស្រីរងរបួសធ្ងន់ ចំណែកអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរ២នាក់ទៀតរងរបួសស្រាល។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានទៅដល់ទីតាំង ធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ដើម្បីចាត់ការតាមច្បាប់ ចំណែកជនរងគ្រោះទាំង០៤នាក់ បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់