ផ្ទះ ព័ត៌មានជាតិ សាហាវណាស់! យុ...

សាហាវណាស់! យុវជនម្នាក់ត្រូវជនសង្ស័យដេញវ៉ៃតាំងពីផ្លូវលំរហូតដល់ផ្ទះ

0

កំពត: នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ ម៉ោង ៧និង៣០នាទី មានករណីហិង្សាដោយចេតនា ត្រង់ភូមិត្រពាំងព្រីងខាងត្បូង ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត។

ជនសង្ស័យឈ្មោះ ហន វ៉ាឃីម ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិបុស្សញិញ ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត និងគូកន បានយកខ្សែក្រវាត់ដេញវាយ ជនរងគ្រោះឈ្មោះ ផូង ចន ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិត្រពាំងព្រីងខាងត្បូង ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត។

បញ្ជាក់៖ ករណីនេះក្រុមជនបង្កដេញវាយតាំងពីផ្លូវលំ រហូតដល់ផ្ទះជនរងគ្រោះ បណ្តាលជនរងគ្រោះរងរបួស បញ្ជូនទៅមន្ទីពេទ្យឯកជន។

ក្រោយកើតហេតុសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់ និងដកហូតបានម៉ូតូចំនួន ២គ្រឿងនៅកន្លែងកើតហេតុ ៕

មតិយោបល់