ព្រះវិហារៈ យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ មន្ត្រីជំនាញបានចុះត្រួតពិនិត្យទំនិញវេចខ្ចប់នៅតាមផ្ទះលក់ទំនិញនានា ស្ថិតភូមិភ្នំដែក ឃុំរមណិយ ស្រុករវៀង ខេត្តព្រះវិហារ។
ជាលទ្ធផលរកឃើញទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ មួយចំនួនដូចជា៖
-ទឹកក្រូច ចំនួន ២២ ដប ស្មើនឹង ៥.៩៥៣ លីត្រ
-ទឹកផ្លែឈើចម្រុះ ចំនួន ១៨២ ដប ស្មើនឹង ៥៨ លីត្រ
-ប្រេងឆា ចំនួន ០៨ ដប ស្មើនឹង ១.៧៦ លីត្រ
-ស្រាបៀរ ចំនួន ២៨ កំប៉ុង ស្មើនឹង ៩.២៤ លីត្រ
-កាពិ ចំនួន ០៤ កញ្ចប់ ស្មើនឹង ០.៦៦ គីឡូក្រាម
-ប័រ ចំនួន ០៣ កំប៉ុង ស្មើនឹង ០.២៤ គីឡូក្រាម
-មីឡូ ចំនួន ០៩ កែវ ស្មើនឹង ៣.៦ គីឡូក្រាម
-ទឹកប៉េងប៉ោះ ចំនួន ០៧ ដប ស្មើនឹង ៣.៥ គីឡូក្រាម
-ទឹកម្ទេស ចំនួន ០៤ ដប ស្មើនឹង ២ គីឡូក្រាម
-ស្ករគ្រាប់ ចំនួន ០៦ ស្បោង ស្មើនឹង ១.៨ គីឡូក្រាម
សរុបទំនិញដកហូតបានចំនួន ៧៤.៩៥៣ លីត្រ ១១.៨ គីឡូក្រាម។
បន្ទាប់ពីត្រួតពិនិត្យរួចរាល់មន្ត្រីកាំកុងត្រូលធ្វើកំណត់ហេតុដកហូតរក្សាទុក ដុតកម្ទេចចោលភ្លាមៗ និងបានឲ្យតំណាងម្ចាស់ទំនិញធ្វើកិច្ចសន្យាបញ្ឈប់ការដាក់តាំងលក់ទំនិញហួសកាលបរិចេ្ឆទប្រើប្រាស់បន្តទៀត ករណីមិនរាងចោលនឹងកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕
មតិយោបល់