ព័ត៌មានជាតិ

៦ខេត្ត ក្រុង សមត្ថកិច្ច ចាប់ខ្លួនមនុស្ស ៨នាក់ ពាក់ព័ន្ធគ្រឿងញៀន ៦ករណី

មនុស្ស ៨នាក់ ដែលគេអះអាងថា ពាក់ព័ន្ធនឹងករណីគ្រឿងញៀន ត្រូវបានសមត្ថកិច្ចទូទាំងរាជធានីខេត្ត បង្រាក និងចាប់ខ្លួន នៅថ្ងៃទី១៩ មេសា ២០១៦នេះ។ នេះបើយោងទៅតាម រាបាយការណ៍ នគរបានលជាតិ។

សមត្ថកិច្ច បានបង្ហាញរបាយការណ៍ទៀតថា នៅថ្ងៃទី១៩ មេសា នេះ បទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់គ្រឿងញៀន ៩ករណី ត្រូវបានបង្ក្រាប ក្នុងនោះមានមនុស្ស ៨នាក់ ប្រុសទាំងអស់ ត្រូវបានចាប់ខ្លួន ដោយ ៧នាក់ពាក់ព័ន្ធជួញដូរគ្រឿងញៀន និងម្នាក់ពាក់ព័ន្ធករណីចែកចាយ។ ក្រៅពីនោះ សមត្ថកិច្ច បានរឹបអូសវត្ថុតាងមួយចំនួន មានមេតំហ្វេតាមីន(ice)=១៦,៥ក្រាម និង ៥កញ្ចប់តូច និង កញ្ឆាក្រៀម=១កញ្ចប់តូច។

របាយការណ៍បញ្ជាក់ថា ៖
១/ភ្នំពេញ៖
-បង្រា្កប ១ករណី
-ឃាត់ខ្លួន ១នាក់(ប្រុស)
+មុខសញ្ញាជួញដូរ = ១នាក់
+មុខសញ្ញាប្រើប្រាស់ = ០នាក់
-មេតំហ្វេតាមីន(ice)=១កញ្ចប់តូច។

២/ព្រះសីហនុ៖
-បង្រា្កប ១ករណី
-ឃាត់ខ្លួន ២នាក់(ប្រុស)
+មុខសញ្ញាជួញដូរ = ២នាក់
+មុខសញ្ញាប្រើប្រាស់ = ០នាក់
-មេតំហ្វេតាមីន(ice)=៤កញ្ចប់តូច
-កញ្ឆាក្រៀម=១កញ្ចប់តូច។

៣/កំពង់ស្ពឺ៖
-បង្រា្កប ១ករណី(ដីការ)
-ឃាត់ខ្លួន ១នាក់(ប្រុស)
+មុខសញ្ញាជួញដូរ = ១នាក់
+មុខសញ្ញាប្រើប្រាស់ = ០នាក់។

៤/កោះកុង៖
-បង្រា្កប ១ករណី
-ឃាត់ខ្លួន ២នាក់(ប្រុស)
+មុខសញ្ញាជួញដូរ = ២នាក់
+មុខសញ្ញាប្រើប្រាស់ = ០នាក់
-មេតំហ្វេតាមីន(ice)=១៦,៥ក្រាម។

៥/ព្រៃវែង៖
-បង្រា្កប ១ករណី(ដីការ)
-ឃាត់ខ្លួន ១នាក់(ប្រុស)
+មុខសញ្ញាជួញដូរ = ១នាក់
+មុខសញ្ញាប្រើប្រាស់ = ០នាក់។

៦/បន្ទាយមានជ័យ៖
-បង្រា្កប ១ករណី(ដីការ)
-ឃាត់ខ្លួន ១នាក់(ប្រុស)
+មុខសញ្ញាជួញដូរ = ១នាក់
+មុខសញ្ញាប្រើប្រាស់ = ០នាក់។

d29ca1a0878701e760a76ed28c50d586afdab04d drug_305 Drug-Web

មតិយោបល់