ព័ត៌មានជាតិ

ប្រធានាធិបតី​ក្រ​បំផុត​លើ​ពិភពលោក ត្រូវបាន​គេ​ជូន​កាដូ​រថយន្ដ​ថ្មី​

​អង្គការក្រៅរដ្ឋាភិបាល​របស់​ប្រទេស Mexico បាន​ដាក់​សំណើសុំ​ជូន​រថយន្ដ ស៊េរី​ថ្មី​ដល់​ប្រធានាធិបតី​អ៊ុយ​រ៉ា​ហ្គាយ ដែល​គេ​ចាត់ទុកថា ជា​ប្រធានាធិបតី ក្រ​បំផុត​លើ​ពិភពលោក ហើយ​រថយន្ដ ដែល​លោក​ប្រើ​ប្រចាំថ្ងៃ មានតម្លៃ​មិន ដល់​២.០០០​ដុល្លារ​ផង ។​
​សមាគម​ពលករ Cancum របស់ Mexico បាន​សុំ​ជូន​រថយន្ដ​ថ្មី​ដល់​ប្រធានា ធិបតី Jose Mujika នូវ​រថយន្ដ​ស៊េរី​ទំនើប ឆ្នាំ​២០០៤ ប្រភេទ Volkswagen Beetle នៅ​ថ្ងៃ​ទី​៥ ខែ​ធ្នូ ។​
​អគ្គរដ្ឋទូត Mexico ប្រចាំ​នៅ​អ៊ុយ​រ៉ា ហ្គាយ លោក Enriquez បានឱ្យដឹងថា រថយន្ដ​ដែល​ជូន​ប្រធានាធិបតី​អ៊ុយ​រ៉ា ហ្គាយ​ផលិត​នៅ​ក្នុង​ប្រទេស Mexico អំឡុង​ឆ្នាំ​១៩៩៨-២០១២ ។ ម្ចាស់​របស់ រថយន្ដ​ហោះ ទើប​តែ​ប្រើប្រាស់​បាន​១៦ គីឡូម៉ែត្រ​ប៉ុណ្ណោះ ។ រដ្ឋទូត Mexico បញ្ជាក់ថា រថយន្ដ​ប្រភេទ​នេះ​ផលិត​បាន តែ​៣០០​គ្រឿង​ប៉ុណ្ណោះ ។ ប្រធានាធិបតី អ៊ុយ​រ៉ា​ហ្គាយ មាន​គម្រោង​ជូន​រថយន្ដ នោះ​ទៅឱ្យ​សារមន្ទីរ​វិញ ។​

​កន្លងមក​បុរស​ជនជាតិ​អារ៉ាប់​ម្នាក់ បានស្នើ​ជូន​រថយន្ដ​ថ្មី​១​គ្រឿង​ដល់​ប្រធា នា​ធិបតី​អ៊ុយ​រ៉ា​ហ្គាយ ហើយ​ទិញយក រថយន្ដ​កញ្ចាស់​របស់លោក​ក្នុង​តម្លៃ​រហូត ដល់​១​លាន​ដុល្លារ​(​តម្លៃ​ទីផ្សារ​២.០០០ ដុល្លារ​) ប៉ុន្ដែ​លោក​មិន​យល់ព្រម​លក់ វា​នោះ​ឡើយ ដោយ​មិន​ចង់​ធ្វើឱ្យ​បាត់ បង់​ទឹកចិត្ដ​មិត្ដភក្ដិ​ដែល​ជូន​រថយន្ដ​នេះ ដល់​រូបលោក​តាំងពី​នៅ​ក្រីក្រ ។​
​ប្រធានាធិបតី​ក្រ​បំផុត​លើ​ពិភពលោក មាន​ជីវភាព​រស់នៅ​សាមញ្ញ​បំផុត​នៅ ក្នុង​ផ្ទះ​តូច​មួយ មាន​សត្វ​ឆ្កែ​ជើង​៣​មួយ ក្បាល និង​រថយន្ដ​កញ្ចាស់​១​គ្រឿង ។ លោក​មិន​ទទួលយក​ផ្ទះ​ល្អ​ប្រណីត​ដែល រដ្ឋាភិបាល​អ៊ុយ​រ៉ា​ហ្គាយ​បាន​ប្រគល់ជូន ដោយ​លោក​រស់នៅ​ផ្ទះ​នៅ​កសិដ្ឋាន​មាន បរិយាកាស​ស្រស់ស្អាត ដែល​ជា​កម្មសិទ្ធិ របស់​ភរិយា​លោក ។ និយាយ​រួម​ទ្រព្យ សម្បត្ដិ​របស់​លោក​មិន​មាន​អ្វី​ក្រៅពី រថយន្ដ​កញ្ចាស់​នោះឡើយ ទើប​គេ​ផ្ដល់ រហ័ស្ស​នាម​ថា ប្រធានាធិបតី​ក្រ​បំផុត លើ​ពិភពលោក ។​

​ប្រាក់ខែ​របស់​លោក​ទាំង​ប៉ុន្មាន​បាន ប្រគល់​ទៅឱ្យ​មូលនិធិ​មនុស្សធម៌ ដើម្បី ជួយ​ដល់​ពលរដ្ឋ​ក្រីក្រ ។ ក្នុង​ចំនួន​ប្រាក់ បៀរ​វត្សរ៍​១១​ពាន់​ដុល្លារ​ក្នុង​១​ខែ លោក បាន​ចំណាយ​២០​ភាគរយ​សម្រាប់​គម្រោង នយោបាយ​នានា នៅសល់​ប៉ុន្មាន​លោក ប្រគល់​ដល់​មូលនិធិ​ពលរដ្ឋ​ក្រីក្រ ។​
​ប្រធានាធិបតី​អ៊ុយ​រ៉ា​ហ្គាយ​និង​ភរិយា មិន​មាន​កូន​ម្នាក់​ណា​នោះឡើយ ដូច្នេះ លោក​ក៏​មិន​ត្រូវការ​ទ្រព្យសម្បត្ដិ​អ្វី​នោះ ដែរ ដោយ​ពេល​ស្លាប់​ទៅ​ក៏​មិន​អាច​យក ទៅ​តាម​បាន ដូច្នេះ​លោក​ក៏បាន​សម្រេច បរិច្ចាគ​ប្រាក់ខែ​របស់​លោក​ទាំងអស់ ដោយ​រស់​នៅ​ពឹងផ្អែក​លើ​ប្រាក់ចំណូល របស់​ប្រពន្ធ​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ​នៅក្នុង កសិដ្ឋាន​៕​
_78821893_vw
ទស្សនា​ឃ្លិបដូចខាង​ក្រោមនេះ៖

មតិយោបល់