អាហ្វហ្គានីស្ថានៈ អ្នកនាំពាក្យ Attaullah Khogiani អភិបាលខេត្តបានឱ្យដឹងថា នៅថ្ងៃអង្គារនេះ ថាយោធា ១២២នាក់ ស្មោះត្រង់នឹងពួកសកម្មប្រយុទ្ធក្រុមរដ្ឋអ៊ិស្លាម (IS) ត្រូវបានសម្លាប់នៅក្នុងខេត្ត Nangarhar ភាគខាងកើតកាលពី២៤ម៉ោងមុន។
លោក Khogiani ប្រាប់ស៊ីនហួថា «ក្នុងអំឡុងពេលប្រតិបត្ដិការ កងកម្លាំងរដ្ឋាភិបាលថ្មើរជើង និងទ័ពអាកាស ប្រឆាំងនឹងពួកឧទ្ទាមនៅក្នុងស្រុក Achin បានសម្លាប់ពួកសកម្មប្រយុទ្ធ ១២២នាក់ និងបានចាប់ខ្លួនពួកយុទ្ធជន ២០នាក់កាលពី២៤ម៉ោងមុន»។
មន្ត្រីអះអាងថា ជនស៊ីវិលមិនបានស្លាប់ និងរងរបួសទេកំឡុងពេលប្រតិបត្តិការហើយវានៅបន្តនៅឡើយ ។
ពួកសកម្មប្រយុទ្ធ IS ដែលត្រូវបានកំពុងធ្វើប្រតិបត្តិការនៅក្នុងផ្នែកខ្លះ នៃ Achin និងស្រុក Kot ជិតខាងអស់រយៈពេលជាងមួយឆ្នាំកន្លងមកហើយប៉ុន្តែ នៅមិនទាន់ទទួលបានការធ្វើអត្ថាធិប្បាយណាមួយទេ។
មន្ត្រីក្នុងតំបន់បានរាយការណ៍ថា បានសម្លាប់មេបញ្ជាការក្រុម IS សំខាន់ម្នាក់ គឺ លោក Saad Emarati នៅស្រុក Kot កាលពីយប់ថ្ងៃចន្ទ៕

មតិយោបល់