ភ្នំពេញៈ ដោយយោងតាមការប្តឹងពីបងប្អូនប្រជាពលរដ្ឋនៅក្នុងខណ្ឌកំបូលទាក់ទងទៅនឹងការដាក់តាំងលក់ទំនិញក្លែងក្លាយ និងទំនិញខូចគុណភាពក្នុងពិធីតាំងពិព័រណ៌ស្ថិតនៅក្នុង ភូមិស្ងួនពេជ្រ សង្កាត់កណ្ទោក ខណ្ឌកំបូល នៅរសៀល ថ្ងៃទី ១០ខែធ្នូ ឆ្នាំ២០១៩ មន្រ្តីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ មន្រ្តីមន្ទីពិសោធន៍ ចូលរួមជាមួយ អាជ្ញាធរខណ្ទកំបូល មន្ទីពាណិជ្ជកម្មរាជធានីភ្នំពេញ និងកំលាំងចំរុះ ចុះត្រួតពិនិត្យទំនិញនៅ ទីតាំង តាំងពិព័រណ៌ ដើម្បីធ្វើការស្រាវជ្រាវទប់ស្កាត់ទំនិញខូចគុណភាពនិងយកគំរូ ចំនួន១៥គំរូ មកពិសោធន៍ក្នុងរថយន្តពិសោធន៍ចល័ត រកសារធាតុគីមីហាមឃាត់ដែលធ្វើអោយប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។ជាលទ្ឋផលពុំមានសារធាតុគីមីហាមឃាត់ទេ បានដកហូតសារប៊ូកក់សក់ ម៉ាកក្លៀបុរស ពុំមានកាលបរិច្ឆេទប្រើប្រាស់៕
មតិយោបល់