ព័ត៌មានជាតិ

កំពុងដេកលក់ស្រួល ស្រាប់តែឪពុកក្មេកទាញពូថៅកាប់ បណ្ដាលឲ្យរបួសធ្ងន់

ពោធិ៍សាត់: កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ មានករណីឪពុកកាប់កូនប្រសា បណ្ដាលឲ្យរបួសធ្ងន់ ត្រង់ចំណុចអូរជ័រ ស្ថិតភូមិដំបូក១០០ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

ដំណើររឿង៖ នៅវេលាកើតហេតុ ជនរងគ្រោះកំពុងដេកលង់លក់ក្នុងអង្រឹងក្រោមផ្ទះ ស្រាប់តែឪពុកក្មេកកាន់ពូថៅទៅកាប់កូនប្រសាខ្លួនដោយមិនដឹងមូលហេតុ រួចយកពូថៅដាក់នៅលើម៉ូតូ ហើយរត់គេចខ្លួនចូលព្រៃបាត់ស្រមោល បន្ទាប់មកក្រុមគ្រួសារបានបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យនិងទៅដាក់ពាក្យបណ្ដឹងនៅប៉ុសនគរបាលដើម្បីឲ្យកម្លាំងជំនាញជួយអន្តរាគមន៍។

ក្រោយទទួលបានព័ត៌មាន សមត្ថកិច្ចបានចុះដល់ទីតាំង ធ្វើកំណត់ហេតុស្រាវជ្រាវរកជនសង្ស័យ ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់