ព័ត៌មានជាតិ

ភ្ញាក់ផ្អើល! ក្មេងមួយក្រុមពួនស្ទាក់ចាំគប់កញ្ចក់រថយន្ត នៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ: មានករណីក្មេងមួយក្រុមពួនចាំគប់កញ្ចក់អ្នកដំណើរ លើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះរហាលទៅឃុំភ្នំលៀប ខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង ៧យប់ ថៃ្ងទី៥ ខែធ្នូ ឆ្នាំ ២០១៩។

ដំណើររឿង៖ មុនពេលកើតហេតុ មានរថយន្តមួយគ្រឿងបើកពីខេត្តបន្ទាយមានជ័យ ឆ្ពោះទៅខេត្តសៀមរាប ខណ:មកដល់ចំណុចខាងលើ ស្រាប់តែមានក្មេង១ក្រុមពួនស្ទាក់គុប ទៅលើរថយន្តនោះបែកកញ្ចក់មុខខ្ទេចហើយរត់គេចខ្លួនបាត់អស់ បន្ទាប់មកជនរងគ្រោះក៏ទៅដាក់ពាក្យបណ្ដឹងនៅបុស្តិ៍នគរបាលរដ្ឋបាល ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើកំណត់ហេតុ ស្រាវជ្រាវរកក្រុមជនសង្ស័យ ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់