ព័ត៌មានជាតិ

ទាស់សម្ដីគ្នា កូនបង្កើតទាញកាំបិតខ្វែវកាប់ឪពុក បណ្ដាលឲ្យរបួសធ្ងន់

សៀមរាប:​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា មានករណីកូនបង្កើត​ម្នាក់​យក​កាំបិត​ខ្វែវ​ កាប់​ឪពុក​របួសធ្ងន់​ កាលពី​វេលា​ម៉ោង​ ៦ ​និង ​២០​នាទី​ល្ងាច​ ថ្ងៃ​ទី​០៩​ ខែធ្នូ​ ឆ្នាំ​២០១៩​ ក្នុង​ចម្ការ​ព្រៃ​ត្រាំ​ឈ្នាង​ ចម្ងាយ​ ៦​គីឡូម៉ែត្រ​ ស្ថិត​ភូមិ​អ​ន្ទិ​ត​សុខ​ ឃុំ​គោក​ដូង​ ស្រុក​អង្គរជុំ​ ខេត្តសៀមរាប​។​

​ជនសង្ស័យ​ឈ្មោះ​ លេ​ម​ ធូរ​ ភេទ​ប្រុស​ អាយុ ​២៧​ ឆ្នាំ​ រស់នៅ​ភូមិ​អូរ​គោល​ ឃុំ​គោក​ដូង​ ស្រុក​អង្គរជុំ​ ខេត្តសៀមរាប។​
​ជន​រង​គ្រោះ​ឈ្មោះ​ លាំ​ លេ​ម​ អាយុ​ ៥៤​ ឆ្នាំ​ រស់នៅ​ភូមិ/​ឃុំ​ជាមួយ​គ្នា។

មូលហេតុ៖ អ្នកទាំង២បាន​ទាស់សម្តី​គ្នា ទើប​ឈាន​ដល់​យក​កាំបិត​ខ្វែវ​ កាប់​ត្រូវ​ចំ​ក្បាល​ផ្នែក​ខាងឆ្វេង​ បណ្តាល​ឲ្យ​របួសធ្ងន់​។​

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតតាង បញ្ជូនទៅសាលាដំបូងដើម្បីចាត់ការតាមនីតិវិធី ចំណែកជនរងគ្រោះបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់