ព័ត៌មានជាតិ

បុរសម្នាក់របួសធ្ងន់បន្ទាប់ពីរថយន្តបុកជាមួយម៉ូតូនៅ…

កំពង់ធំ: ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង៥និង០០នាទី លើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រ១២៣.១២៤ ភូមិទួលសាលា ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុករថយន្តឆ្លងផ្លូវពីកើតទៅលិច ម៉ូតូទិសដៅពីត្បូងទៅជើង បណ្ដាលឲ្យ របួសធ្ងន់០១នាក់(ប្រុស) ខូចខាតម៉ូតូ០១គ្រឿង ៖
មុនពេលកើតហេតុមានម៉ូតូម៉ាកស៊ុយសឺគីវីវ៉ា C125 ពណ៌ក្រហម ស្លាកលេខOI-8623 (បើកបរផ្លូវត្រង់ពីត្បូងទៅជើង) បើកបរដោយឈ្មោះ ឆន ឈឹង ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិនាងល្អ ឃុំទ្រៀល ស្រកតាំងគោក ខេត្តកំពង់ធំ (របួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យភ្នំពេញ)(មុខរបរកសិករ)(ពាក់មួកសុវត្តិភាព)។
រថយន្តម៉ាកហុិនដាយ(ប្រភេទបែនដឹកដី) ពណ៌ស ស្លាកលេខកំពង់ចាម3A-8111 (បើកបរឆ្លងផ្លូវពីកើតទៅលិច) ដោយឈ្មោះ ឡុង សុីនឿន ភេទប្រុស អាយុ៥៦ឆ្នាំ នៅភូមិអំពិលទ្វារ ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម (មុខរបរបើកបររថយន្តដឹកដី) បើកគេចពីកន្លែងកើតហេតុដោយមានសហការណ៍ជាមួយកម្លាំងស្រុកតាំងគោកឃាត់រថយន្តនិងមនុស្សបាននៅគោលដៅត្រួតពិនិត្យព្រំប្រទល់ខេត្តកំពង់ចាម នាំមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍។
បច្ចុប្បន្នវត្ថុតាងយករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍៕

 

មតិយោបល់