សៀមរាបៈ កាលពីវេលាម៉ោង ៣ និង ៣៥នាទីរសៀល ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ មានករណីភ្លើងឆេះផ្ទះចំនួន៣ខ្នង ស្ថិតភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
១/ម្ចាស់ដីឈ្មោះ មិត្ត ចំរើន ភេទប្រុស អាយុ ៣៦ ឆ្នាំ ជួលឲ្យឈ្មោះ យ៉ាង ភេទប្រុស អាយុ ៤០ ឆ្នាំ ជនជាតិវៀតណាម (គេចខ្លួនបាត់) ទំហំ៤ម×៦ម ធ្វើអំពីឈើ ប្រក់សង្ក័សី ជញ្ជាំងក្តា ឆេះអស់ទាំងស្រុង។
២/ផ្ទះមានទំហំ ៣ម×៦ម ធ្វើអំពីឈើ ប្រក់សង្ក័សី ឆេះអស់ទាំងស្រុង (ពុំមានម្ចាស់រស់នៅ)។
៣/ម្ចាស់ផ្ទះឈ្មោះ ស៊ាង ហុកសាយ ភេទប្រុស អាយុ ៥៦ ឆ្នាំ មុខរបរនៅផ្ទះ មានទំហំ ៧ម×៩ម កំពស់២ជាន់ថ្មក្រោមឈើលើប្រក់ក្បឿង ខូចខាតដំបូលពីដាននិងជញ្ជាំង៣០%។
មូលហេតុ៖ ដោយសារជនជាតិវៀតណាមដុតខ្សែភ្លើងយកលួស បណ្ដាលឲ្យឆេះរាដាលតែម្ដង។
ក្នុងករណីនេះប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៨គ្រឿងរួមមាន៖
-រថយន្តស្នងការដ្ឋាននគរបាលខេត្តសៀមរាបចំនួន០២គ្រឿង
-រថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលក្រុងសៀមរាបចំនួន១គ្រឿង
-រថយន្តកងរាជវុធហត្ថ៣គ្រឿង
-រថយន្តពន្លត់អគ្គីភ័យអប្សារាចំនួន២គ្រឿង
រលត់ជាស្ថាពរនៅវេលាម៉ោង ៤ និង ៣៥នាទីរសៀលថ្ងៃដដែល៕
មតិយោបល់