ព័ត៌មានជាតិ

ប្រទះឃើញបុរសម្នាក់ដេកស្លាប់ក្នុងទឹកត្រពាំង នៅស្រុកប្រាសាទបល្ល័ង្ក

កំពង់ធំ: នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ ២០១៩ វេលាម៉ោង ១១ និង ៥៥នាទី មានករណីមនុស្សលង់ទឹកស្លាប់ ស្ថិតនៅភូមិ ក្រយាជើង ឃុំក្រយា ស្រុកប្រាសាទបល្ល័ង្ក។

ជនរងគ្រោះឈ្មោះ សៀម សាម ភេទប្រុស អាយុ ៥៨ ឆ្នាំ។

មូលហេតុ៖ ជនរងគ្រោះស្រវឹងស្រាដើរធ្លាក់ទឹកត្រពាំងបណ្តាលឲ្យលង់ស្លាប់។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើកោសល្យវិច័យឃើញថាជនរងគ្រោះពិតជាស្លាប់ដោយលង់ទឹកប្រាកដមែន ព្រមទាំងប្រគល់សពឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់