ព័ត៌មានជាតិ

ឆេះជញ្ជ្រាំង ផ្អើលអជ្ញាធរសមត្ថកិច្ចរហូតដល់រថយន្តពន្លត់អគ្គិភ័យ

ព្រៃវែងៈ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ១២និង៣០ នាទី ថ្ងៃត្រង់ នៅចំនុចខាងលិចវត្ត ខ្នាយកូវ ចម្ងាយ ២ គ.ម ស្ថិតក្នុងភូមិ ខ្នាយកូវ ឃុំត្នោត ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង មានករណីភ្លើងឆេះជញ្ជ្រាំង មិនបណ្តាលអោយមានការខូចខាតដល់ស្រូវរបស់បងប្អូនប្រជាពល រដ្ឋនោះទេ ។
ដោយមានការដឹកនាំ ជួយពន្លត់ទាន់ពេលវេលាដោយ : លោក ប៊ិន ជីវ័ន្ត អភិបាល នៃគណអភិបាលស្រុកកញ្ជ្រៀច
លោក សៅ ចាន់ថា អធិការនគរបាលស្រុក បានដឹកនាំកម្លាំងនគរបាល ការិយាល័យជុំវិញស្រុក ប្រជាពលរដ្ឋ ព្រមទាំងប្រជាការពារចុះជួយពន្លត់ភ្លាម ៗ និងសហការជាមួយរថយន្ដអគ្គិភ័យស្រុកអូរាំងឪ។
មូលហេតុនៃការឆេះបណ្តាលមកពី ប្រជាពលរដ្ឋ ដុតជញ្ជ្រាំងសម្រាប់ធ្វើចំការដាំដំណាំ ជាហេតុបង្ករអោយមានការឆាបឆេះ ។
ករណីខាងលើប្រើប្រាស់អស់ទឹក ចំនួន ១ ឡាន៕

 

មតិយោបល់