កណ្តាលៈ ករណីប្រទះឃើញគ្រោងឆ្អឹងសាកសពមនុស្សនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ វេលា
ម៉ោង៣និង០០ នាទី ចំណុចមាត់បឹងត្បូងភូមិព្រែកតាគង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ជនរងគ្រោះ ០១ នាក់
(មិនស្គាល់អត្តសញ្ញាណ)។
តាមប្រភពព័ត៌មាននៅថ្ងៃកើតហេតុ ប្រជាពលរដ្ឋមិន ស្គាល់ឈ្មោះបានទៅរកខ្យង នៅបឹងត្បូង ភូមិព្រែកតាគង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ហើយបានប្រទះឃើញគ្រោងឆ្អឹងសាកសពមនុស្ស មិនស្គាល់អត្តសញ្ញាណ ទើនៅព្រៃរបោះ មាត់បឹងត្បូង ហើយបានទៅនិយាយប្រាប់ឈ្មោះធន ធុច ភេទ ប្រុស ដែលកំពុងតែបូមទឹកដាក់ស្រែ ។ បន្ទាប់មកឈ្មោះធន ធុច បានរាយ ការណ៍ជូនសមត្ថកិច្ច នគរបាល ករណីនេះ សមត្ថកិច្ច ថ្នាក់ខេត្ត បានចុះសហការ ត្រួតពិនិត្យ សាកសពនិង ស្វែងរកអត្តសញ្ញាណសាកសពជនរងគ្រោះ ៕
មតិយោបល់