ភ្នំពេញៈ កម្លាំងគរបាលជំនាញមន្ទីរប្រឆាំងគ្រឿងញៀន បានចុះបង្ក្រាបឃាត់ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ពាក់ព័ត៌មានករណីជួញដូរគ្រឿងញៀន។
ជនសង្ស័យឈ្មោះ ភិន សុខា អាយុ១៩ឆ្នាំ ត្រូវបានឃាត់ខ្លួន នៅស្ថានីយប្រេងឥន្ធនៈមួយកន្លែង ស្ថិតនៅសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩។
វត្ថុតាងដកហូតបានរួមមាន៖ ថ្នាំញៀន៧កញ្ចប់ ស្មើនឹងជិត៥០ក្រាម។
សមត្ថកិច្ច បានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះ ជនសង្ស័យមានគ្នា២នាក់ ត្រូវបានកម្លាំងនគរបាល ដេញប្រផាប់ចាប់ប្រភីង ដោយពេលនោះ ជនសង្ស័យ ក៏បានវាយមកលើសមត្ថកិច្ចផងដែរ តែត្រូវសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់ និងម្នាក់ទៀតរត់រួចខ្លួន។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានបញ្ជូនទៅមន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីកសាងសំណុំរឿង បន្តទៅតុលាការតាមនីតិវិធី៕
មតិយោបល់