ភ្នំពេញៈ (ព័ត៌មានបឋម)នៅវេលាម៉ោង៧និង២០នាទីយប់ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩នេះ ដោយមានការសង្ស័យកម្លាំងសមត្ថកិច្ចខណ្ឌជ្រោយចង្វារបានដេញឃាត់រថយន្តជនជាតិចិន៥នាក់នៅចំណុចជិតរង្វង់មូលកងព្រហ្ម ភូមិដើមគរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ក្រុងភ្នំពេញ ក្នុងនោះមានជនជាតិខ្មែរម្នាក់។
តាមប្រភពព័ត៌មាននៅមុនពេលកើតហេតុដោយសារតែជនជាតិចិនដែលគេចងនោះជិតធ្លាក់ពីលើឡានទើបសមត្ថកិច្ចមានការសង្ស័យក៏នាំគ្នាដេញឃាត់ឡានរថយន្តនោះតែម្តង។
សូមបញ្ជាក់ថាក្នុងការដេញឃាត់នោះគឺតាំងពីមុខបុរីរុងរឿងក្នុងភូមិកៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ហូតដល់ជិតរង្វង់មូលខាងកើតស្ពានជ្រោយចង្វារទើបចាប់បាន។
បច្ចុប្បន្នទាំងជនសង្ស័យនិងជនរងគ្រោះកំពុងធ្វើការសាកសួរនៅអធិការដ្ឋានខណ្ឌ៕
មតិយោបល់