ព័ត៌មានជាតិ

ម៉ូតូប៉ះជាមួយគោយន្តកន្ត្រៃ បណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនឹងកន្លែងកើតហេតុ

សៀមរាប: កាលពីវេលាម៉ោង ៧ និង ៣៥នាទីយប់ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតភូមិត្រាវបាក់ ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប មានករណីបុរសម្នាក់ជិះម៉ូតូទៅបុកគោយន្ត បណ្ដាលឲ្យស្លាប់មួយរំពេច។

ដំណើររឿង៖ មុនពេលកើតហេតុ មានម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម C១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1A-4189 បើកបរដោយឈ្មោះ ហួត ណាក់ ភេទប្រុស អាយុ ១៩ ឆ្នាំ រស់នៅភូមិដាក់ផ្ការ ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប (ស្លាប់នឹងកន្លែងកើតហេតុ) ទិសដៅពីត្បូងទៅជើងមកដល់ចំណុចខាងលើ បានបុកជាមួយនឹងគោយន្តកន្រៃ្តធ្វើដំណើរបញ្ច្រាសទិសគ្នា បើកបរដោយឈ្មោះ ជី ចាន់ណា ភេទប្រុស អាយុ ២៥ ឆ្នាំ រស់នៅភូមិចំប៉ី ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប (របួសស្រាល) រួមដំណើរដោយឈ្មោះ សុ ណា ភេទស្រី អាយុ ២២ ឆ្នាំ រស់នៅភូមិ/ឃុំជាមួយគ្នា។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ដើម្បីដោះស្រាយតាមច្បាប់៕

មតិយោបល់