ព័ត៌មានជាតិ

បុគ្គលិកព័ត៌មានវិទ្យាម្នាក់ ត្រូវជនជាតិចិន ៣នាក់បង្ខាំងជំរិតទារប្រាក់ នៅស្រុកកោះធំ

កណ្ដាល: ករណីជនជាតិចិនចាប់ជនជាតិចិនបង្ខាំងជំរិតទារប្រាក់ កើតហតុ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ៩និង ៣០នាទី នៅចំណុចភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ។

ជនរងគ្រោះឈ្មោះ តឹង ធៀនសឹង ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិចិន មានទីលំនៅស្នាក់នៅភូមិក្អមសំណរក្រោម ឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្ដាល មុខរបរ បុគ្គលិកផ្នែកព័ត៌មានវិទ្យា ។
ជនសង្ស័យ០៣នាក់ (ឃាត់ខ្លួន) ៖
១/ឈ្មោះ ស៊ាវ ជីវ័យ ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិចិន មុខរបរ កម្មករ ។
២/ឈ្មោះ ចាង វ័យជី ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកទីផ្សារ ។
៣/ឈ្មោះ ចឹង វួយភីង ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិចិនមុខរបរ បុគ្គលិកទីផ្សារ អ្នកទាំង៣ ស្នាក់នៅភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ។
វត្ថុតាងចាប់យក៖
-រថយន្ត០១គ្រឿង
-កាំបិតប៉័ងតោ១
-កូនកាំបិតចុងស្រួច១
-កាំបិតមុខពីរ១
-កាំបិតកៃពីរ+កន្ត្រៃ១
-ម៉ាស់៥
-លិខិតឆ្លងដែន២ច្បាប់
-ទូរស័ព្ទ៣គ្រឿង
-កាបូបដៃ១
-កាតធនាគារ(ATM) ១០សន្លឹក
-ប័ណ្ណសម្គាល់ខ្លួន ២សន្លឹក
-លិខិតជួលរថយន្ដ ១ច្បាប់
-ពិលឆក់១គ្រឿង ។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីបន្តចាត់ការតាមនីតិវិធី៕

មតិយោបល់