ព័ត៌មានជាតិ

បុរសម្នាក់យកពូថៅកាប់ទៅលើប្រពន្ធ បណ្ដាលឲ្យរបួសធ្ងន់

ស្ទឹងត្រែង: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា មានករណីបុរសម្នាក់យកពូថៅកាប់ទៅលើប្រពន្ធចំក្បាល បណ្ដាលឲ្យរបួសធ្ងន់ កាលពីថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៩ វេលា​ម៉ោង ​២៥ ​និង​១៥​នាទី ស្ថិតភូមិ​ក្របី​ជ្រុំ ឃុំ​ក្បាល​រមាស ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង។

ជនសង្ស័យឈ្មោះ នូ កន អាយុ​ ៦៣ ​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​/ឃុំខាងលើ។ ចំណែក​ប្រពន្ធ​ឈ្មោះ ណែ កែវ។

វត្ថុតាងដកហូតបាន៖ ពូថៅ១ដើម។

​បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបាន​កម្លាំង​អធិការនគរបាល​ស្រុក​សេ​សាន កសាង​សំណុំរឿង​បញ្ជូនទៅ​ការិយាល័យ​ជំនាញ​ចាត់ការ​តាម​នីតិវិធី​តាមច្បាប់ ៕

មតិយោបល់