ព័ត៌មានជាតិ

លោកជំទាវ ឱ វណ្ណឌីន៖ ក្នុងអំឡុងពេលបិទខ្ទប់ ចំពោះបុគ្គលដែលត្រូវចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់ដូសទី២ ត្រូវទៅទទួលវ៉ាក់សាំងដូសទី២ នៅខេត្តដែលបានស្នាក់នៅ

អ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន បានប្រកាសបញ្ជាក់ជូនថា ក្នុងអំឡុងពេលបិទខ្ទប់ ចំពោះបុគ្គលដែលត្រូវចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់ដូសទី២ ហើយគាត់បានចេញទៅខេត្តផ្សេងៗ រួចជាប់បម្រាមបិទខ្ទប់មិនអនុញ្ញាតឲ្យធ្វើដំណើរនេះ គឺបុគ្គលនោះ ត្រូវទៅទទួលវ៉ាក់សាំងដូសទី២ នៅខេត្តដែលបានស្នាក់នៅ មានន័យថាបើជាប់នៅខេត្តណា ត្រូវចាក់នៅខេត្តនោះតែម្តង រួចទំនាក់ទំនងជាមួយមន្ទីរសុខាភិបាលខេត្តនោះ ដើម្បីទទួលបានការចាក់វ៉ាក់សាំងដូសទី២ ទៅតាមថ្ងៃកំណត់ដោយមិនហួសចន្លោះពី ១៤ថ្ងៃ ទៅ ២១ថ្ងៃ ក្រោយពីការចាក់ដូសលើកទី១សម្រាប់វ៉ាក់សាំងសុីណូវ៉ាក់ ដែលបានចាក់កន្លងមកនេះ។
គណ:កម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស នឹងចាត់ចែងដឹកវ៉ាក់សាំងទៅផ្គត់ផ្គង់ដល់មន្ទីរសុខាភិបាលរាជធានី-ខេត្តទាំង២៥ គឺក្នុង១ខេត្ត ជូនវ៉ាក់សាំងចំនួន ២០០ដូស សម្រាប់ត្រៀមបម្រុងទុកចាក់ជូនបុគ្គលដែលបានជាប់បម្រាមបិទខ្ទប់ នៅតាមបណ្តាខេត្តនីមួយៗ។
សារសំឡេង លោកជំទាវ ឱ វណ្ណឌីន ថ្ងៃទី១៧ ខែមេសា ឆ្នាំ ២០២១
ដោយ: ទទក

មតិយោបល់