ព័ត៌មានជាតិ

ជនសង្ស័យមួយសំបុកធំ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅខណ្ឌដូនពេញ

ភ្នំពេញ: កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅចំណុចផ្លូវរថភ្លើង (K6) សង្កាត់ស្រះចក ខណ្ឌដូនពេញ កម្លាំងសមត្ថកិច្ច បានចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ដោយឃាត់ខ្លួនជនសង្ស័យចំនួន ៣០នាក់។

ដកហូតវត្ថុតាងបានរួមមាន៖
-ក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀន ១៥កញ្ចប់
-ជញ្ជឹង១គ្រឿង
-ឧបករណ៍កែច្នៃ សម្រាប់ប្រើប្រាស់គ្រឿងញៀ៣ និងថង់ច្រកគ្រឿងញៀនមួយចំនួន
-ដាវ១
-ម៉ូតូ១១គ្រឿង
-ម៉ូតូផាសអាប់ ៣គ្រឿង និងរថយន្តកូរ៉េប្រាំតោន ១គ្រឿង។

ក្រោយឃាត់ខ្លួនជនសង្ស័យទាំងអស់ ត្រូវបានបញ្ជូនទៅការិយាល័យ ប្រឆាំងគ្រឿងញៀន ដើម្បីសាកសួរ ចាត់ការតាមនីតិវិធី៕

មតិយោបល់