ព័ត៌មានជាតិ

បុរសម្នាក់ស្រវឹងស្រាជិះម៉ូតូបុករថយន្ត បណ្ដាលឲ្យរងរបួសធ្ងន់ នៅស្រុកកំពង់ត្រឡាច

កំពង់ឆ្នាំង: នៅយប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ១១និង១០នាទីយប់ មានករណីគ្រោះថ្នាក់ចរចរណ៍រវាងរថយន្ត និងម៉ូតូ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៦៣-៦៤ ភូមិសូរ្យវង្ស ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ម៉ូតូបង្កម៉ាក ហុងដាវ៉េវអាល់ហ្វា ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1C-8667 បើកបរដោយឈ្មោះ អ៊ឹម សំអុល ភេទប្រុស អាយុ ២៥ឆ្នាំ (របួសធ្ងន់) ជនជាតិខ្មែរ មានទីលំនៅភូមិតាលោ ឃុំជើងគ្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បើកបរពីត្បូងទៅជើង លុះពេលមកដល់ចំណុចកើតហេតុខាងលើ ក៏បានរេចង្កូតមកបុកនឹងរថយន្តម៉ាក TOYOTA HIACE ពណ៌ស ពាក់ស្លាកលេខ គ 5918 អ្នកបើកបរមិនស្គាល់ឈ្មោះបើកបរពីជើងត្បូងក្នុងដំណើរច្រាស់ទិសគ្នា ។

មូលហេតុ៖ អ្នកបើកបរម៉ូតូក្នុងស្ថានភាពស្រវឹងស្រា និងមិនពាក់មួកសុវត្ថិភាព។

បញ្ជាក់៖ ករណីនេះ ម្ចាស់រថយន្តរត់គេចបាត់ បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងខាងលើ ធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច ដើម្បីកសាងសំណុំរឿងដោះស្រាយតាមនីតិវិធី ចំណែកជនរងគ្រោះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់