ព័ត៌មានជាតិ

បុរសម្នាក់ធ្វើអត្តឃាតដោយចងក សង្ស័យស្រណោះប្រពន្ធ និងកូនពេក ក្រោយបែកគ្នា

ត្បូងឃ្មុំៈ បុរសម្នាក់បានសម្រេចធ្វើអត្តឃាតដោយចងក សម្លាប់ខ្លួន ជាមួយខ្សែនីឡុង នៅចង្រ្កានបាយ សង្ស័យនឹកស្រណោះប្រពន្ធ និងកូន ក្រោយបែកគ្នា ០៥ឆ្នាំ។

ហេតុការណ៍នេះ បាននៅវេលាម៉ោងប្រហែល ៤រសៀល ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦ នៅភូមិ៣៦ ឃុំជប់ ស្រុកត្បូងឃ្មុំ មានប្រជាពលរដ្ឋឈ្មោះ អ៊ុន ហ្សឺឌី ហៅចក់ អាយុ ២៥ឆ្នាំ នៅភូមិកើតហេតុ ឪពុកឈ្មោះ អ៊ុន អ៊ន់ ម្តាយឈ្មោះ បិុល នាត បានធ្វើអត្តឃាត ដោយយកខ្សែនីឡុង ចងកទៅនឹងផ្លាន បន្ទប់ចង្ក្រានបាយក្នុងផ្ទះ ដែលមានកំពស់ 3 m បណ្តាលឲ្យស្លាប់នៅនឹងកន្លែង ។

តាមប្រភពព័ត៌មានពីក្រុមគ្រួសារជនរងគ្រោះ បានឲ្យដឹងថា ជនរងគ្រោះ ធ្លាប់មានប្រពន្ធ ឈ្មោះ ប៊ន ស្រីជា អាយុ ២៥ឆ្នាំរស់នៅភូមិជាំក្រវៀន ឃុំជាំក្រវៀន ស្រុកមេមត់ មានកូន ស្រី ម្នាក់ ឈ្មោះ វិុត ស្រីកែវ អាយុ ០៨ឆ្នាំ ហើយបានបែកបាក់គ្នានៅឆ្នាំ ២០១១។ ចាប់ពីពេលបែកបាក់គ្នា ជនរងគ្រោះហាក់ដូចមានអារម្មណ៍ ខុសប្រក្រតី ហើយមុនពេលដែលធ្វើអត្តឃាត គេសង្កេតឃើញជនរងគ្រោះ ទាញយករូបថតកូនស្រីមកមើល ដោយមើលហើយមើលទៀត ក្រោយមកស្រាប់តែ ដល់េពលម៉ោង ៤រសៀល ថ្ងៃកើតហេតុ ឈ្មោះ ផាត ស្រីវៀន ភេទស្រី អាយុ ១៨ឆ្នាំ ត្រូវជាក្មួយសព ចូលយកអង្ករដាំបាយហូប ស្រាប់តែឃើញជនរងគ្រោះ ចងកស្លាប់ទៅហើយ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ នគរបាលស្រុកត្បូងឃ្មុំ សហការជាមួយគ្រូពេទ្យ និងគ្រួសារសព ពិនិត្យសាកសព ឃើញថា ជនរងគ្រោះពិតជាស្លាប់ដោយអត្តឃាត ដោយចងកពិតប្រាកដមែន៕

មតិយោបល់