ភ្នំពេញ: ភ្នាក់ងារ Post News ដែលមានវត្តមាននៅកន្លែងកើតហេតុ បានឱ្យដឹងថា គិតត្រឹមម៉ោង៦ ល្ងាចថ្ងៃទី២០ មេសា នេះ បានរលត់ទាំងស្រុងហើយ បន្ទាប់ពីឆាបឆេះផ្ទះប្រជាពលរដ្ឋ ១ខ្នង សង់ពីឈើ ប្រក់ស័ង្កសី ទទឹង ៦ម៉ែត្រ និងបណ្តោយ ១៥ម៉ែត្រ នៅចំណុច ខ្នងស្រះចិញ្ចឹមត្រី ភូមិដូនលេច សកព្រែកព្នៅ ខណ្ឌព្រែកព្នៅ។
សមត្ថកិច្ច បានប្រាប់ថា អគ្គិភ័យនេះ បានឆាបឆេះ នៅម៉ោង០៥ និង១៥នាទី ដែលមានម្ចាស់ឈ្មោះ យូ សេង ភេទ ប្រុស អាយុ ៥៣ឆ្នាំ មុខរបរ ចិញ្ចឹមត្រី មានទីលំនៅ នៅតាមបណ្តោយផ្លូវ១៥១ ភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។
ក្រោយអគ្គិភ័យ បានឆាបឆេះប្រមាណជាងកន្លះម៉ោង សមត្ថកិច្ច បានបញ្ចាក់ថា ផ្ទះឈើ ១ខ្នង ប្រក់ស័ង្កសី ត្រូវបានបំផ្លាញ ក្រៅពីនោះមាន កន្ទក់ ប្រហែលជា ៣៥គីឡូក្រាម, ម៉ាស៊ីនកូរកន្ទក់ ១គ្រឿង និងលុយប្រមាណជាង ២ម៉ឺនដុល្លារអាមេរិក ត្រូវបានបំផ្លាញ។ ក្រោយពីសមត្ថកិច្ច បានអន្តរាគមន៍ ឡានទឹក ១គ្រឿង ហើយមូលហេតុ សមត្ថកិច្ច មិនទាន់បញ្ជាក់នៅឡើយទេ ដោយស្ថិតក្នុងការស្រាវជ្រាវ៕
មតិយោបល់