ព័ត៌មានជាតិ

បុរស​ម្នាក់​ត្រូវបាន​ចាប់ខ្លួន​ពី​បទ​ចាប់​រំ​លោទ​មេគោ​

​ឥណ្ឌា​៖យោង​តាម​គេហទំព័រ បរទេស​មួយ​ដែល​បាន​ចុះផ្សាយ​នៅ​ថ្ងៃ​ទី ១៦ ខែតុលា​ឆ្នាំ ២០១៣ ឲ្យដឹងថា បុរស​ម្នាក់​មាន​ឈ្មោះ Muthu អាយុ ៥៥ ឆ្នាំ​ដែល​រស់នៅ​ក្នុង​ប្រទេស​ឥណ្ឌា​បាន​ចាប់រំលោភ​មេគោ​មួយ​ក្បាល​ស្ថិតនៅ​ក្បែរ​ស្ថានីយ៍​រថភ្លើង​ក្នុង​រដ្ឋ Tamil Nadu នៃ​ប្រទេស​ឥណ្ឌា​។​

​ប៉ូលិស​ឥណ្ឌា​បាន​និយាយថា តំណាង​ការពារ​សត្វព្រៃ Blue Cross Animal ជា​អង្គការ​មិនមែន​រដ្ឋាភិបាល បាន​ជួប​ករណី​ដែល​មិន​នឹកស្មាន​ដល់​ថា​កើត​មាន​នៅក្នុង​ប្រទេស​នេះ​។​
​ហេតុការណ៍​នេះ​ត្រូវបាន​គេ​ដឹងថា មេគោ​ដែល​មាន​អាយុ ៤ ឆ្នាំ​មួយ​ក្បាល​ត្រូវ​រងរបួស​យ៉ាងធ្ងន់ធ្ងរ បន្ទាប់​ពី​រថភ្លើង​បាន​បុក​ធ្វើឲ្យ​ដួល​ទៅលើ​ដី​។ ដំបូង​បុគ្គលិក្គ​វេជ្ជសាស្ត្រ​បាន​ប្រញាប់ទៅស​មាគ​មន៍ ក៏​ឃើញ​លោក Muth ឈរ​នៅក្បែរ​មេគោ​ដែលរង់​របួស ពួកគេ​មាន​អារម្មណ៍​ងឿងឆ្ងល់​យ៉ាងខ្លាំង​ថា​ហេតុអ្វី​បានជា​មាន​បុរស​ម្នាក់​នៅ​ទីនោះ​។

នៅពេលដែល​ពួកគេ​មក​កាន់តែ​ជិត​ក៏​ឃើញ​គាត់​កំពុងតែ​រំលោភ​មេគោ ហើយ​ថែមទាំង​ប្រើប្រាស់​ប្រេងដូង​ធ្វើ​ជា​ប្រេងរំអិល​ទៀតផង​។ ភ្លាមៗ​នោះ​គាត់​បាន​រត់គេចខ្លួន​ចេញ​ទៅ​ឆ្ងាយ ប៉ុន្តែ​ត្រូវបាន​ឃាត់ខ្លួន​ដោយ​អ្នកស្មគ្រ័ចត្ត​។ បន្ទាប់​មក​មេគោ​មួយ​ក្បាល​នោះ​ត្រូវបាន​នាំ​ទៅ​កន្លែង​ពេទ្យសត្វ នឹង​ពិនិត្យ​ឃើញថា​ត្រូវបាន​គេ​រំលោភ​ប្រាកដ​មែន ប៉ុន្តែ​ចាប់តាំងពី​រថភ្លើង​បុក​មក​របួស​របស់​វា​កាន់តែ​ធ្ងន់​ទៅ រហូតដល់​ស្លាប់​នៅក្នុង​មន្ទីរពេទ្យ​។​
​បច្ចុប្បន្ន​នេះ​លោក Muthu នឹង​ត្រូវ​ជាប់​ទោស​ពី​បទ រំលោភ​សេពសន្ថវៈ ដែល​ជា​អំពើ​មិនចេះ​អៀនខ្មាស់​ទៅ​លើ​សត្វ​កំពុង​ទទួល​រងរបួស​៕​
Rape Cow (2)

Rape Cow (1)

មតិយោបល់