ព័ត៌មានជាតិ

ម៉ូតូ ២គ្រឿងបុកគ្នាពេញទំហឹង បណ្ដាលឲ្យប្រុសស្រី ៤នាក់ រងរបួសធ្ងន់ស្រាល

ពោធិ៍សាត់ៈ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ៦និង៣៥នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូ ២គ្រឿងបុកគ្នាពេញទំហឹង បណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ស្រាល ៤នាក់ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូលេខ១៦០-១៦១ សិ្ថតក្នុងភូមិវាលវង់ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

ម៉ូតូបង្កម៉ាក HONDA ធុន១២៥ ពាក់ស្លាកលេខ ពោធិ៍សាត់ 1J-7732 ពណ៌ខ្មៅ ឆ្លងថ្នល់ពីជើងទៅត្បូង អ្នកបើកបរឈ្មោះ អួន សាមឿន អាយុ ៤០ឆ្នាំ ជនជាតិខែ្មរ រស់នៅភូមិវាលវង់ ឃុំសា្នអន្សា ស្រុកក្រគរ របួសធ្ងន់ ។
ម៉ូតូរងគ្រោះម៉ាក ZOOMER ពាក់ស្លាកលេខ ពោធិ៍សាត់ 1I-8956 ពណ៌ក្រហមខ្មៅ ធើ្វចរាចរណ៍ពីលិចទៅកើតអ្នកបើកបរឈ្មោះ ឈុំ ចាន់នី អាយុ ២៩ឆ្នាំ ភេទស្រីជនជាតិខែ្មរ រស់នៅភូមិថឹ្នង ឃុំអូរសណ្តាន់ ស្រុកក្រគរ របួសធ្ងន់ មានអ្នករួមដំណើរឈ្មោះ អ៊ុន វុទី្ធ អាយុ ២៤ឆ្នាំ ភេទស្រី ជនជាតិខែ្មរ លំនៅដូចខាងលើ របួសស្រាល និងឈ្មោះ ប៉ុន ផល្លី អាយុ ២៣ឆ្នាំ ភេទស្រី ជនជាតិខែ្មរ លំនៅដូចខាងលើ របួសស្រាល។

ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកក្រគរជាបណ្តោះអាសន្ន ចំណែកអ្នករងរបួស ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់