ភ្នំពេញៈ រថយន្តស្ទូចមួយគ្រឿង ម្ចាស់បើកយកទៅឲ្យជាងជួសជុល ផ្សារជើងម៉ាស៊ីនរួចរាល់ហើយ ក្រុមជាងរវល់តែទៅហូបបាយ វិលមកវិញ រឿងមិននឹកស្មានដល់ ឆ្លងភ្លើងឆេះកាប៊ីនរថយន្តខ្ទេច បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១រសៀល ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ នៅភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពនៅកន្លែង បានឲ្យដឹងថា មុនកើតហេតុ រថយន្តស្ទូចខាងលើ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-4922 ត្រូវបានម្ចាស់បើកយកទៅឲ្យជាងជួសជុល ផ្សារជើងម៉ាស៊ីន ដោយក្រុមជាងផ្សាររួចរាល់ហើយ ក៏នាំគ្នាទៅរកហូបបាយអស់ ទុករថយន្តចោលនៅកន្លែងជាង មិនដឹងថា ខុសបច្ចេកទេស ឬយ៉ាងណានោះទេ? ស្រាប់តែនៅវេលាម៉ោងខាងលើ មានផ្សែងហុយខ្មួលខ្មាញ់ ចេញពីបន្ទប់ម៉ាស៊ីន ជាអណ្តាតភ្លើងឆេះ ផ្អើលប្រជាពលរដ្ឋក្បែរខាង ប្រដាប់ដោយបំពង់ពន្លត់អគ្គិភ័យ និងទុយោទឹកបាញ់ ឲ្យភ្លើងរលត់ទៅវិញ លុះម្ចាស់ ជាងវិលមកដល់វិញ អុញ ! ភ្លើងឆេះខ្ទេចកាប៊ីន ។
ក្រោយកើតហេតុសមត្ថកិច្ចចុះទៅ ពិនិត្យដល់ទីតាំងខាងលើ ឆេះតែរថយន្ត មិនប៉ះពាល់អ្វីផ្សេង មានតែប្រគល់ឲ្យម្ចាស់ធ្វើការសម្របសម្រួលគ្នាជាមួយជាងជួសជុលរថយន្តឡើងវិញ ៕
មតិយោបល់