ព័ត៌មានជាតិ

ផ្លែ​ស្វាយ​ផ្តល់​អត្តប្រយោជន៍​អ្វីខ្លះ ?​

តាម​ការ​រកឃើញ​ថ្មី​បាន​បង្ហាញ​ថាផ្លែស្វាយ​ផ្តល់​មក​នូវ​អត្ថ​ប្រយោជន៍​យ៉ាង​ច្រើន​ដល់​សុខ​ភាព​។ នៅ​ក្នុង​ផ្លែ​ស្វាយ​មួយ​ផ្លែ​ជា​មធ្យម​មាន​ ១០០ កាឡូរី
, ប្រូតេអ៊ីន​មួយ​ក្រាម, ជាតិ​ខ្លាញ់ ០,៥ ក្រាម, កាបូនអ៊ីដ្រាត ២៥ ក្រាម, ជាតិ​ស្ករ ២៣ ក្រាម និង​ជាតិ​សសៃ ៣ ក្រាម។ ស្វាយ​អាច​បំពេញ​ជា​របប​អាហារ​ប្រចាំ​ថ្ងៃ ព្រោះ​វាមាន​វីតាមីន C, វីតាមីន A ៣៥ ភាគរយ, ជាតិ​អាស៊ីត Folate ២០ ភាគរយ, វីតាមីន B6 ១០ ភាគ​រយ, វីតាមីន​ K ៨ ភាគ​រយ និង​ប៉ូតាស្យូម​ដែល​រាង​កាយ​របស់​យើង​ត្រូវការ។ មិន​តែ​ប៉ុណ្ណោះ​ស្វាយ​ក៏​មាន​ផ្ទុក​ជាតិ​ដែក, ស្ពាន់​ធ័រ, កាល់​ស្យូម និង​សារធាតុ​គីមី​ប្រឆាំង​នឹង​អុក​ស៊ីត​កម្ម​មួយ​ចំនួន។

តាម​ការ​សិក្សា​មួយ​ចំនួន​បាន​បង្ហាញ​ផង​ដែរ​ថា សារ​ធាតុ​ដែល​ប្រឆាំង​នឹង​អុក​ស៊ីត​កម្ម​មាន​នៅ​ក្នុង​ផ្លែ​ស្វាយ, ផ្លែឈើ​ និង​បន្លែ​ពណ៌​ខៀវ​មួយ​ចំនួន​ទៀត​អាចបង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​​ភ្នែក ជា​ពិសេស​ហានិ​ភ័យ​ដែល​ទាក់​ទង​ទៅ​នឹង​វ័យ​តែ​ម្តង។ ទោះ​ជា​យ៉ាង​ណា​ផ្លែ​ស្វាយ​ក៏​មាន​សារធាតុ​ចិញ្ចឹម Beta-Carotene ដែល​អាច​ជួយ​បង្ការ​ជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត និង​ពោះ​វៀន​ធំ។

ចំណែក​ឯការ​ធ្វើ​តេស្ត​ដោយ​អ្នក​ជំនាញ​នៅ​សាកលវិទ្យាល័យ​ក្នុង​រដ្ឋ​តិចសាស​បាន​ចង្អុល​បង្ហាញ​ថា ចំពោះ​អ្នក​ជំងឺ មហារីក​សុដន់, សួត, ពោះ​វៀន​ធំ និង​មហារីក​ឈាម ធ្វើ​ឲ្យ​ប្រ​សើរ​ឡើង​យ៉ាង​ខ្លាំង។ ចំពោះ​វីតាមីន K និង​ជាតិ​កាលស្យូម​មាន​អត្ថប្រយោជន៍​ចំពោះ​ឆ្អឹង, ជាតិសសៃ​មាន​អត្ថ​ប្រយោជន៍​ដល់​ការ​រំលាយ​អាហារ ទល់​ស្តាក់​ការ​ទល់​លាមក និង​បង្ការ​ជំងឺ​ទឹក​នោម​ផ្អែម។ លើស​ពី​នេះ​ទៅ​ទៀត​ស្វាយ​អាច​ការ​ពារ​ផល​ប៉ះ​ពាល់​ដល់​សសៃ​ឈាម​ក្នុង​បេះ​ដូង និងផល​ប៉ះ​ពាល់​មួយ​ចំនួន​ទៀត៕
Mango

មតិយោបល់