កាលពីថ្ងៃទី ៤ ខែ តុលា កន្លងទៅនេះ នៅក្នុងប្រទេសជប៉ុន ប៉ូលិសបានធ្វើការឃាតខ្លួនបុរសចំណាស់ម្នាក់ អាយុ ៧០ ឆ្នាំ ជាមេក្លោងដឹកញីប្រស៊ីឈ្មោល សម្រាប់មនុស្សចាស់។
បុរសចំណាស់ដែលជាមេក្លោងអាយុ ៧០ ឆ្នាំរូបនេះ ត្រូវបានគេដឹងថា ជាពេស្យាកម្មពិភពលោក ឈ្មោះ Kuroda និងជាអ្នកដឹកនាំស្រីក្មេងសម្រាប់មនុស្សចាស់ ហើយបើមនុស្សចាស់ណាត្រូវការឡើងគ្រែជាមួយនឹងស្រីក្មេងគាត់នឹងដោះស្រាយឲ្យភ្លាមៗតែម្តង។
ខាងប៉ូលិសបាននិយាយថា លោក Kuroda បានចាប់អនុវត្តន៍របរជួញដូរភេទនេះ អស់រយៈពេល ១០ ឆ្នាំ ដោយធ្វើឡើងនៅក្នុងហាងតែមួយកន្លែង ដោយធ្វើឡើងដោយមានលក្ខណៈសកម្ម និងប្រសិទ្ធភាពបំផុត។
នៅពេលដែលគាត់ត្រូវបានប៉ូលិសចាប់ខ្លួន គាត់បានឲ្យដឹងថា មិនតិចជាង ១០០០ ដងនោះទេ ដែលក្នុងនោះ មានអតិថិជនជា បុរស និងស្ត្រី ៣៥០ នាក់ ដែលទទួលសេវាកម្មឡើងគ្រែ ដែលទាក់ទងមកគាត់។ដោយឡែកសម្រាប់តម្លៃវិញ គឺ ៣០០ ដុល្លារ ក្នុងម្នាក់ៗ ។
ករណីនេះដែរ ប៉ូលិសកំពុងបន្តធ្វើការស៊ើបអង្កេត ដើម្បីបញ្ជាក់ប្រធានបទ ដែលទាក់ទងនិងករណីរួមភេទ ជាពិសេសនេះ។ ទោះជាយ៉ាងណាសម្រាប់ប្រទេសជប៉ុនត្រូវបានគេទទួលស្គាល់ថា ជាឧស្សាហកម្មសិចដែលកក្រើកបំផុត តែសម្រាប់ពេស្យាកម្ម ត្រូវបានហាមឃាត់៕
មតិយោបល់