ថៃៈ និស្សិតខ្មែរដែលទទួលបានអាហារូបករណ៍នៅប្រទេសថៃម្នាក់ បានទទួលមរណភាពដោយសារជួបគ្រោះថ្នាក់ចរាចរណ៍ កាលពីវេលាម៉ោងប្រមាណ៣និង២០នាទីរសៀល ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦។ ហេតុការណ៍ដ៏គួរឲ្យរន្ធត់នេះកើតឡើងនៅខេត្តសូរិន ប្រទេសថៃ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ក្នុងហេតុការណ៍នេះមានឈ្មោះ លីម គីមស៊ីម ( Lim Kimsim) ជានិស្សិតខ្មែរដែលទទួលបានអាហារូបករណ៍របស់ម្ចាស់ក្សត្រីសុរិនថននៅឆ្នាំ២០១៤ (ថ្នាក់Master)ហើយនិស្សិតរូបនេះក៏ទើបតែបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតក្នុងពេលថ្មីនេះផងដែរ តែជាអកុសលមិនទាន់បានទទួលសញ្ញាប័ត្រផង ស្រាប់តែជួបហេតុការណ៍គួរឲ្យតក់ស្លុតបែបនេះ។
ក្នុងហេតុការណ៍គ្រោះថ្នាក់នេះដែរ មានមនុស្ស៤នាក់ផ្សេងទៀតបានរងរបួស ចំណែកជនរងគ្រោះរបួសធ្ងន់ជាងគេ ហើយបានស្លាប់ក្រោយពេលបញ្ជូនទៅមន្ទីរពេទ្យ៕
មតិយោបល់