ព័ត៌មានជាតិ

អ្នកធ្វើការអង្គការ psi រងរបួសរយៈក្បាលបន្ទាប់ពីបុគ្គលិកក្រុមហ៊ុនជិនវ័ងវ័ងម៉ារី វាយ

កណ្តាល: មានករណីហិង្សាដោយចេតនាមានស្ថានទំងន់ទោសកាលពីថ្ងៃទី ១២ ខែ ធ្នូ ២០១៩ វេលា
ម៉ោង៨ និង ៣០ នាទីចំណុច ផ្លូវបេតុងភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនរងគ្រោះ៣នាក់÷
១-ឈ្មោះ សៅ សុភ័ណ្ឌ ភេទ ប្រុស អាយុ ២៣ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅកន្លែងកើតហតុ មុខរបរធ្វើការអង្គការ psi (រងរបួសរយ:ក្បាល) ។
២-ឈ្មោះ ខន លីហេង ភេទប្រុស អាយុ១៩ឆ្នាំ
ទីលំនៅកន្លែងកើតហេតុ មុខរបរសិស្ស (ពកក្បាល) ។
៣-ឈ្មោះ អេង វីយូរ៉ា ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិសង្កាត់កើតហេតុ មុខរបរមន្ត្រីរាជការ (រយ:កែងដៃនិងពកថ្ងាស ឈាមច្រមុះ) ។
ជនសង្ស័យ០៤នាក់៖
១-ឈ្មោះ យ័ន ចរិយា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ មុខរបរតៃកុងឡានក្រុមហ៊ុនជិនវ័ងវ័ងម៉ារី (គេចខ្លួន) ។
២-ព្រមទាំងជនសង្ស័យ៣នាក់ទៀតមិនស្គាល់ឈ្មោះ ភេទប្រុស (គេចខ្លួន) ។
វត្ថុតាងចាប់យក៖
១-កាំបិតប៉័ងតោដងឈើចំនួន១ (របស់ជនសង្ស័យ) ។
២-កាតបុគ្គលិកក្រុមហ៊ុនជិនវ័ងវ័ងម៉ារី ដែលមានឈ្មោះ យ័ន ចរិយា ចំនួន១ (របស់ជនសង្ស័យ) ។

តាមប្រភពព័ត៌មានកាលពីវេលាវេលាម៉ោងកើតហេតុខាងលើ នៅផ្ទះជនរងគ្រោះមានរៀបចំបុណ្យឡើងផ្ទះដោយមានការផឹកស៊ីសប្បាយ បន្ទាប់មកក្រុមជនរងគ្រោះបាននាំគ្នាចេញមកឈរជុះនោមនៅខាងក្រៅផ្ទះលើផ្លូវបេតុង ជួនពេលនោះជនសង្ស័យឈ្មោះ យ័ន ចរិយា បានជិះម៉ូតូក្នុងអាការ:ស្រវឹងស្រា ហើយបានជិះម៉ូតូអូសជើងចុះឡើង ពេលនោះក្រុមជនរងគ្រោះបានស្រែកជេរទៅជនសង្ស័យធ្វើឲ្យជនសង្ស័យខឹងក៏បានចុះមកសួរនាំក៏កើតជាទំនាស់គ្នាប្រតាយប្រតប់គ្នា ។ ក្រោយមកជនសង្ស័យក៏បានរត់ទៅផ្ទះរបស់ខ្លួនយកកាំបិតប៉័ងតោមកដេញកាប់ក្រុមជនរងគ្រោះបណ្តាលឲ្យមានរបួសស្នាម ហើយពេលនោះមានបក្ខពួកជនសង្ស័យ ៣ នាក់ទៀតក៏បានរត់មកជួយវាយបីបួនដៃលើក្រុមជនរងគ្រោះ បន្ទាប់មកក៏មានក្រុមជនរងគ្រោះជាច្រើននាក់ទៀតដែលបានមកចូលរួមក្នុងពីធីឡើងផ្ទះនោះដែរ បានរត់មកជួយប្រតាយប្រតប់ ធ្វើឲ្យជនសង្ស័យឈ្មោះយ័ន ចរិយា ជ្រុះកាតសម្គាល់ខ្លួន និងកាំបិតប៉័ងតោ នៅកន្លែងកើតហេតុ ហើយជនសង្ស័យនិងបក្ខពួកបាននាំគ្នារត់គេចខ្លួនបាត់អស់ទៅ ៕

 

មតិយោបល់