ព័ត៌មានជាតិ

សូមជួយស៊ែរស្វែងរកសាច់ញាតិគាត់ផង! បុរស ២នាក់ត្រូវជនមិនស្គាល់មុខវ៉ៃ បណ្ដាលឲ្យរងរបួសធ្ងន់រួចទម្លាក់ទឹក

សៀមរាប: កាលពីវេលាម៉ោង ៨និង១០នាទីយប់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ មានករណីបុរស ២នាក់មិនស្គាល់អត្តសញ្ញាណត្រូវគេវ៉ៃ បណ្ដាលឲ្យរងរបួសធ្ងន់ រួចទម្លាក់ទឹកនៅមុខស្ពានវត្តកុងម៉ុច ស្ថិតតាមបណ្ដោយផ្លូវទៅភ្នំក្រោម សង្កាត់សៀមរាប ។

ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងខាងលើ បញ្ជូនជនរងគ្រោះទៅសម្រាក់ព្យាបាលនៅមន្ទីរពេទ្យ ហើយជុំវិញករណីនេះ ប៉ូលិសកំពុងស្រាវជ្រាវរកជនដៃដល់ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ហើយក៏កំពុងស្វែងរកសាច់ញាត់ជនរងគ្រោះផងដែរ៕

មតិយោបល់