ភ្នំពេញៈ ភ្ញៀងមួយមេធំ បានបង្អុរធ្លាក់ក្នុងរាជធានីភ្នំពេញ កាលពីវេលាម៉ោង ៤និង ៥០នាទីថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០១៦ បណ្តាលឲ្យផ្លូវមួយចំនួន ត្រូវបានជន់លិចជាបន្តបន្ទាប់ ។
បន្ទាប់ពីមានការធ្លាក់ភ្លៀងអស់រយៈពេលជាងមួយម៉ោងរួចមក គេសង្កេតឃើញមានផ្លូវមួយចំនួនដូចជា តំបន់វត្តភ្នំ ផ្លូវម្តុំផ្សារចាស់ ផ្សារកណ្តាល ផ្លូវកម្ពុជាក្រោម ផ្លូវម្តុំត្នោតជ្រុំ ផ្លូវម្តុំវត្តសន្សំកុសល រួមនិងផ្លូវមួយចំនួនទៀត បានជន់លិច ប៉ុន្តែការជន់លិចនេះមិនប្រើរយៈពេលយូរនោះទេគឺបានហូរស្រកទៅជាបណ្តើរដោយសារតែមានលូបង្ហូរទឹក ដែលមិនបង្កឲ្យមានផលពិបាកដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋតាមដងផ្លូវនោះទេ ៕
https://youtu.be/vCYdW3N53Qk
មតិយោបល់