ព័ត៌មានជាតិ

ណាត់គ្នាដើរលេង ខាងប្រុសបង្ខំខាងស្រីរហូតបានសម្រេច ចុងក្រោយត្រូវសមត្ថកិច្ចឃាត់ខ្លួន

កំពង់ចាមៈ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ១១ និង ១០នាទី បុរសម្នាក់បានធ្វើសកម្មភាពរំលោភសេពសន្ថវៈលើនារីម្នាក់ ត្រង់ចំណុចផ្ទះសំណាក់មេគង្គ២ ស្ថិតនៅភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ជនរងគ្រោះឈ្មោះ ក.ញ ភេទស្រី អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅខេត្តកំពង់ចាម។
ជនសង្ស័យឈ្មោះ ជា ដារ៉ា ភេទប្រុស អាយុ ២៧ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកតាឡុងទី១ សង្កាត់ចក្រអង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ដំណើររឿង៖ កាលពីវេលាម៉ោង ៨ និង ៤០នាទីយប់ ជនសង្ស័យនិងជនរងគ្រោះបានណាត់គ្នាដើរលេង រួចក៏ធ្វើសកម្មភាពចាប់បង្ខំរំលោភសេពសន្ថវៈរហូតបានសម្រេច នៅចំណុចខាងលើ បន្ទាប់ពីកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាល ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍។ ក្រោយទទួលបានបណ្ដឹងកម្លាំងជំនាញចុះដល់ទីតាំង ធ្វើកំណត់ហេតុស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួនជនសង្ស័យ យកទៅសួរនាំ។

បច្ចុប្បន្ន ជនសង្ស័យត្រូវសមត្ថកិច្ចកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់