ដើម្បីឲ្យមានសុខភាពល្អអ្នកគួរតែមានរបបអាហារឲ្យសមរម្យ សម្រាប់ប៉ះប៉ូវនូវកំលាំងដែលបានបាត់បង់ទៅពេលដែលរួមភេទ ជាពិសេសអ្នកគួរតែធ្វើការរួមភេទតែពីរ ទៅបីដងក្នុងមួយសប្តាហ៍ទើបប្រសើរ។
បន្ទាប់ពីការរួមភេទត្រូវបានបញ្ចប់ អ្នកនឹងមានភាព អស់កំលាំង ចង្វាក់បេះដូចលោតញាប់ ការដកដង្ហើមបានខ្លី ឈឺឆ្អឹងខ្នង មានន័យថាអ្នកបញ្ចេញកំលាំងក្នុងការវាយលុកច្រើនពេក ដូច្នេះអ្នកត្រូវចេះលៃលក និងបំប៉នកំលាំងឲ្យបានល្អ។
១. ការព្យាបាលជាមួយអាហារ ៖ ជើងជ្រូក និង ខ្ទឹមបារាំង
គ្រឿងផ្សំ ជើងជ្រូកពីរដុំ ខ្លឹមបារាំង ១៥០ ក្រាម លាងឲ្យស្អាត ហើយទុកឲ្យស្រស់ទឹក។ ដុតភ្លើងរំងាស់រហូតដល់សាច់ជ្រូកផុយ រួចបន្ថែមស្រាគ្រឿងទេសចូល និងទឹកត្រីចូលបន្តិច ដើម្បីបង្កើតរស់ជាតិ។
២.របៀបរៀបចំអាហារជាឱសថ៖ បបរគ្រាប់រុក្ខជាតិក្រហម
គ្រឿងផ្សំៈ គ្រាប់ម្យ៉ាងដែលយកមកពីតំបន់ត្រូពិក ១៥ ក្រាម ផ្លែប៉មពណ៌ក្រហម៩ផ្លែ អង្ករ៧០ក្រាម បន្ទាប់មកដាក់គ្រឿងផ្សំចូលទៅក្នុងឆ្នាំង ហើយរំងាស់ឲ្យឆ្អិនល្អ ទុកសម្រាប់បរិភាគនៅពេលល្ងាចមុននឹងឡើងលើគ្រែ មិនតែប៉ុណ្ណោះសារធាតុនៃរុក្ខជាតិទាំងនេះ អាចជួយថែរក្សាតំរង់នោមថែមទៀត៕
មតិយោបល់