ព័ត៌មានជាតិ

រថយន្តផ្ទុះកង់ក្រោយក្រឡាប់ធ្លាក់ប្រឡាយ បណ្ដាលឲ្យមនុស្សរងរបួសច្រើននាក់

ក្រចេះ: នៅវេលាម៉ោង ៣និង២៥នាទីរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯង ចន្លោះគីឡូម៉ែត្រលេខ៤១៨-៤១៩ ស្ថិតត្រង់ចំណុចអូរកណ្តៀរ ភូមិអូរព្រះ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។

រថយន្តម៉ាក សាំយ៉ុង ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 2AF-8378 ធ្វើដំណើរពីត្បូងទៅជើង តាមបណ្ដោយផ្លូវជាតិលេខ៧ (ក្រចេះ-ស្ទឹងត្រែង) ស្រាប់តែមកដល់ចំណុចកើតហេតុ ស្រាប់តែផ្ទុះកង់ក្រោយក្រឡាប់ធ្លាក់ប្រឡាយ បណ្ដាលឲ្យអ្នករួមដំណើររងរបួសធ្ងន់ស្រាល ៧នាក់ ស្រី ៤នាក់ ។

ក្រោយពេលកើតហេតុម្ចាស់រថយន្តរត់គេចបាត់ស្រមោល រថយន្តត្រូវបានសមត្ថកិច្ចយកមករក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូរគ្រៀង រីឯអ្នករងរបួស ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសម្រាក់ព្យាបាល៕

មតិយោបល់