ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពីបទជិះម៉ូតូឆក់ទូរស័ព្ទអ្នករត់តាក់ស៊ី

ភ្នំពេញ: នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ៨និង០០នាទី សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួនម្នាក់(ក្នុងចំណោមបក្ខពួក០២នាក់) ពីបទ លួចមានស្ថានទម្ងន់ទោសប្រើអំពើហិង្សា(ជិះម៉ូតូឆក់ទូរសព្ទ័ដៃ) តាមបណ្ដោយផ្លូវលេខ១០៨កែងផ្លូវលេខ១៩ ភូមិ៥ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ឈិត សុបញ្ញា ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះលេខ១១ផ្លូវលេខ៩០៧ ភូមិបឹងសាឡាង សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

វត្ថុតាងចាប់យកបាន៖ ម៉ូតូចំនួន១គ្រឿងម៉ាក C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FB-5490 ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព។

ជនរងគ្រោះឈ្មោះ ស៊ឹម ទ្រី ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរបើករថយន្តតាក់ស៊ី មានទីលំនៅ ផ្ទះលេខ១៤Eo ផ្លូវលេខ៤២៨ សង្កាត់បឹងត្របែក ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។

ចំពោះមុខកម្លាំងជំនាញខណ្ឌ និងប៉ុស្តិ៍ កំពុងប្រើប្រាស់វិធានការជំនាញសួរចម្លើយរកបក្ខពួក និងសកម្មភាពដែលបានប្រព្រឹត្តកន្លងមក ព្រមទាំងកសាងសំណុំរឿងអនុវត្តន៍តាមនិតិវិធី៕

មតិយោបល់