ព័ត៌មានជាតិ

ជនបរទេសម្នាក់ដេកស្លាប់ក្នុងដីឡូតិ៍មួយកន្លែង នៅក្រុងព្រះសីហនុ

ព្រះសីហនុ: នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ១និង៣៥នាទីរសៀល មានករណីជនបរទេសម្នាក់ដេកស្លាប់ ត្រង់ចំណុចដីឡូតិ៍មួយកន្លែង ស្ថិតក្នុងក្រុមទី៤៨ ភូមិ៥ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ ។

សពជនរងគ្រោះឈ្មោះ Li Ge ភេទប្រុស អាយុ ៣២ឆ្នាំ សញ្ជាតិចិន។

បច្ចុប្បន្នសាកសពជនរងគ្រោះ ត្រូវបានរក្សាទុកនៅកន្លែងដដែល រង់ចាំការត្រួតពិនិត្យកោសល្យវិច័យ ពីមន្ត្រីជំនាញនគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ រួមទាំងគ្រូពេទ្យជំនាញ៕

មតិយោបល់