ព័ត៌មានជាតិ

ប្រច័ណ្ឌខ្លាំងពេក ប្ដីទាញពូថៅកាប់ប្រពន្ធ បណ្ដាលឲ្យរបួសធ្ងន់

តាកែវ: ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីប្រើប្រាស់ហិង្សា ស្ថិតភូមិកណ្តាល ឃុំដូង ស្រុកបាទី ខេត្តតាកែវ។

ជនសង្ស័យឈ្មោះ អ៊ុច នី ភេទប្រុស អាយុ ៤៨ ឆ្នាំ(ប្ដី)។ ចំណែកជនរងគ្រោះឈ្មោះម៉េត ម៉ាច អាយុ ៤៦ ឆ្នាំ រស់នៅភូមិ/ឃុំ។ អ្នកទាំង២រស់នៅភូមិ/ឃុំខាងលើ។

ដំណើររឿង៖ កាលពីវេលាម៉ោង ៧ និង ៣៥នាទីយប់ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ ជនរងគ្រោះកើតមានការប្រច័ណ្ឌទៅលើប្រពន្ធ ក៏ទាញពូថៅកាប់ទៅលើជនរងគ្រោះ បណ្ដាលឲ្យរបួសចំក្បាលធ្ងន់ធ្ងរ ត្រូវបានគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ បន្ទាប់មកក៏រាយការទៅសមត្ថកិច្ចឲ្យជួយអន្តរាគមន៍។

ក្រោយទទួលបានព័ត៌មាន កម្លាំងជំនាញបានចុះដល់ទីតាំង ធ្វើការឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅស្នងការដ្ឋាននគរបាល ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់