ព័ត៌មានជាតិ

បុរសម្នាក់មានជំងឺសសៃរប្រសាទ ចងកស្លាប់ខ្លួនឯងនៅក្រោលក្របីក្រោយផ្ទះ

សៀមរាបៈ កាលពីយប់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ មានករណីអត្តឃាតចងកសម្លាប់ខ្លួន ស្ថិតក្នុងភូមិអូក្រោម ឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប។

ជនរងគ្រោះឈ្មោះ លុយ ជ្រូក ភេទប្រុស អាយុ ៥០ឆ្នាំ បានចងកសំលាប់ខ្លួន ដោយខ្សែគោចងភ្ជាប់និងបង្គោលក្រោលក្របីក្រោយផ្ទះរបស់ខ្លួន លុះព្រឹកឡើងម៉ោង ៦និង៣០នាទីព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ ទើបដឹង។

មូលហេតុ៖ ជនរងគ្រោះជាមនុស្សសសៃរប្រសាទ (វិកលចរឹក) បើតាមការបញ្ជាក់ពីក្រុមគ្រួសារ។

ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងធ្វើកោសល្យ ពុំឃើញមានស្លាកស្នាមអ្វីកត់សម្គាល់ ពាក់ព័ន្ធនិងករណីឃាតកម្មក៏ប្រគល់សព ជូននក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់